សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យអ្នកដែលចាញ់បោកចូលរួមចលនាធ្វើរដ្ឋប្រហារដែលបានចេញក្រៅឃុំ សូមកុំធ្វើសកម្មភាពខុសច្បាប់ជាបន្ត ប្រយ័ត្នគេចាប់ទៀត
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យអ្នកដែលចាញ់បោកចូលរួមចលនាធ្វើរដ្ឋប្រហារដែលបានចេញក្រៅឃុំ សូមកុំធ្វើសកម្មភាពខុសច្បាប់ជាបន្ត ប្រយ័ត្នគេចាប់ទៀត។

នេះជាការថ្លែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៦ ខែវិច្ជិកា ឆ្នាំ២០១៩ ក្នុងឪកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានស្ថាបនាផ្លូវចំនួន៣៤ខ្សែក្នុងក្រុងព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា គេដាក់ផែនការផ្តួលរំលំរាជរដ្ឋាភិបាល ព្រមទាំងឲ្យព្រះមហាក្សត្រដាក់រាជ្យទៀតផង ដែលនេះជារដ្ឋប្រហារ។ សម្តេចតេជោបានបន្តថា សំដីរបស់ពួកគេយើងមិនអាចយោគយល់បានទេ ប៉ុន្តែចំពោះជន៧២នាក់ដែលចាញ់បោកក្រុមឧទ្ទាមខុសច្បាប់ត្រូវបានយោគយល់ឲ្យនៅក្រៅឃុំ តែក្រោមការពិនិត្យ និងបន្តនីតិវិធីរបស់តុលាការ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជនដែលរៀបចំផែនការធ្វើរដ្ឋប្រហារចំនួន១៨នាក់ មិនត្រូវបានយោគយល់នោះទេ។ ចំណែកអ្នកដែលបានចេញក្រៅឃុំវិញ សម្តេចតេជោបានថ្លែងថា អ្នកដែលបានចេញក្រៅឃុំ សូមកុំធ្វើសកម្មភាពខុសច្បាប់ជាបន្ត ប្រយ័ត្នគេចាប់ទៀត។

ដោយសារតែផែនការផ្តួលរំលំធ្វើរដ្ឋប្រហាររបស់មេឧទ្ទាម សម រង្ស៉ី បានបរាជ័យសម្តេចតេជោបានថ្លែងចំអកសំដៅទៅលោក សម រង្ស៊ីថា ឃើញគេហ្នឹងធ្វើមាតុភូមិនិវត្តន៍ទៅស្រុកគេវិញហើយ គឺទៅស្រុកបារាំង ដែលគេទៅដោយរខេករខាក ដៃយួរថង់ ក្រោយពេលដែលផែនការធ្វើរដ្ឋប្រហាររបស់គេបរាជ័យ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation