អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ​​ការបាក់ស្រុតដីច្រាំងទន្លេ​ ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​កំពង់ចាម​​​
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ដេីម្បីរិះរកវិធីដោះស្រាយលេីបញ្ហាគ្រា​គ្រោះ​ធម្មជាតិ​ ដែល​តែងតែ​កើត​មាន​ឡើង​ជារេីយៗ​ នាព្រឹក​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ និង​ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្ត​​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ រួម​នឹង​អាជ្ញាធរ​ក្រុង​ អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​បាក់​ស្រុត​ដី​ច្រាំងទន្លេ​មួយ​កន្លែង​​ ​ដែល​មាន​ប្រវែង​ប្រមាណ​ជា​១០ម៉ែត្រ​ ទទឹង​៥ម៉ែត្រ​ ស្ថិត​នៅ​ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​កំពង់ចាម​ ក្រុង​កំពង់ចាម​ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អគារ​ប៉ុស្តិ៍​​រដ្ឋបាល​នេះ​ផងដែរ​។

ជាមួយ​នឹង​ការ​ចុះពិនិត្យ​ស្ថានភាព​នៃ​ការ​បាក់​ស្រុត​ដី​ច្រាំងទន្លេ​ ដោយ​កត្តា​គ្រោះ​ធម្មជាតិ​នេះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្ត​កំពង់ចាម​ ក៏បានដាក់​ចេញ​នូវ​ផែនការ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ត្រូវ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​​ចុះ​ធ្វើ​ការ​សិក្សា​​​ស្រាវជ្រាវ​​​ ដេីម្បី​ឈាន​ទៅ​ដល់​បង្កើត​ផែនការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ឲ្យ​ទាន់ពេលវេលា​ផងដែរ​។

ដោយឡែក​នាព្រឹក​ថ្ងៃ​ដដែល​នេះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្ត​កំពង់ចាម​ និង​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្ត​ រួមនឹង​មន្ត្រី​ពាក់ព័ន្ធ​ បាន​អមដំណើរ​ ​​ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម៌ការ និងសាសនា និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា​ អញ្ជើញចុះពិនិត្យគម្រោងកែលំអរសួនច្បារ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ឆ្ពោះទៅដល់ចំណុចអតីតកំពង់សាលាឡាងចាស់ ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដេីម្បី​ធ្វើ​ការពិនិត្យ​ទីតាំង​​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​​ជា​ផ្លូវ​ការ​ នាថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆាប់​ៗ​ខាង​មុខ​នេះ​ ផង​ដែរ​៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation