រដ្ឋបាលស្រុកបូទុមសាគរធ្វើយុទ្ធនាការទ្រង់ទ្រាយធំចុះសម្អាតអនាម័យបរិស្ថានតាមដងផ្លូវសាធារណៈ
| ព័ត៌មានជាតិ
SHARE

កោះកុង៖ ដោយមើលឃើញរាល់ភាពឆ្គាំឆ្គងរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើតាមដងផ្លូវសាធារណៈពុំទាន់មានការចូលរួមទុកដាក់វិចខ្ចប់សំរាមអោយបានត្រឹមត្រូវ ហើយនៅតែចោលសម្រាមពាសវាលពាសកាលនៅតាមដងផ្លូវសាធារណៈ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលស្រុកបូទុមសាគរ បានសហការជាមួយនាយទាហានពលទាហាន អាជ្ញាធរភូមិឃុំ ចុះធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវសាធារណៈ ក្នុងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ចំនួន ០៣ទីតាំង ។

ទីតាំងទី១ ដឹកនាំដោយ លោក ហាក់ ឡេង អភិបាលស្រុក ចាប់ពីសាលាស្រុកបូទុមសាគរ ដល់សម្រុងស្មាច់។

ទីតាំងទី២ ដឹកនាំដោយ លោកស្រី អ៊ិន សោភ័ណ្ឌ អភិបាលរងស្រុក ចាប់ពីសាលាស្រុកបូទុមសាគរ ដល់ការាស់សាំងតេលា។

ទីតាំងទី៣ ដឹកនាំដោយ លោក ក្រូច បូរីសីហា អភិបាលរងស្រុក ជុំវិញបរិវេណរង្វង់មូលនិងតាមបណ្តោយវិថីសាយ ភូថង។

ក្នុងនោះដែរ ក៏មានការចូលរួមពី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុក ការិយាល័យជំនាញជុំវិញស្រុក កងកម្លាំងថ្មើរជើងកងពលតូចលេខ ៣១ កម្លាំងផ្នែកសឹករងស្រុក កម្លាំងនគរបាលស្រុក អាជ្ញាធរឃុំ ភូមិ និងប្រជាការពារចូលរួមផងដែរ។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើតាមដងផ្លូវសាធារណៈមេត្តាកុំចោលសំរាមពាសវាលពាសកាល ដែលធ្វើអោយខូចសោភ័ណភាពតាមដងផ្លូវ សាធារណៈ។

ការអំពាវនាវរបស់អភិបាលស្រុក នាពេលនេះក្នុងគោលបំណងចង់ទាក់ទាញភ្ញៀវទេសចរណ៍ អោយចូលមកស្នាក់នៅ និងលេងកំសាន្ត ដើម្បីបង្កើនប្រាក់ចំណោលដល់ប្រជាពលរដ្ឋក្នុងវិស័យទេសចរណ៍៕ដោយ៖តាំង សុន្នី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation