សម្តេចតេជោ ណែនាំឲ្យស្ថាប័នរដ្ឋ ទម្លាក់ទង់ជាតិត្រឹមពាក់កណ្តាលដង ដើម្បីចូលរួមរំលែកព្រះរាជមរណទុក្ខ ដល់ព្រះសព ព្រះរៀម នរោត្តម បុប្ផាទេវី
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា យើងពិតជាមានការសោកស្តាយដែលមានការបាត់បង់ធនធានមនុស្ស ពោលគឺសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ស្ដេចយាងសោយទិវង្គត ដោយព្រះរោគគាពាធ នៅមន្ទីរទីក្រុងបាំងកក។ 

សម្តេចតេជោបានថ្លែងថា ព្រះរៀម នរោត្តម បុប្ផាទេវី គឺជាធនធានមនុស្សសំខាន់ ដែលបានចូលរួមលើកកម្ពស់របាំព្រះរាជទ្រព្យ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាថ្ងៃកាន់ព្រះរាជមរណទុក្ខ សម្តេចតេជោបានណែនាំដល់ក្រសួងស្ថាប័នរដ្ឋ សូមទម្លាក់ទង់ជាតិត្រឹមពាក់កណ្តាលដង ដើម្បីចូលរួមរំលែកព្រះរាជមរណទុក្ខក្រៀមក្រំនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation