សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋភាគច្រើនមិនខ្វល់រឿងដក ឬមិនដកពីCLV-DTVទេ តែចង់ឲ្យអភិវឌ្ឍន៍តំបន់នោះ និងធានាក៉ំឲ្យបាត់ដី
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា" តាមការសង្កេតកន្លងទៅប្រជាពលរដ្ឋភាគច្រើនមិនខ្វល់រឿងដក ឬមិនដកពីCLV-DTV ទេ តែអ្វីដែលពលរដ្ឋភាគច្រើនចង់បាន គឺ ឲ្យអភិវឌ្ឍន៍ និងធានាក៉ំឲ្យបាត់ដី"។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នៃកម្ពុជា នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា " ក្នុងនាមរាជរដ្ឋាភិបាល គឺបានយកចិត្តទុកដាក់តាមដានស្តាប់ នូវកង្វល់ពលរដ្ឋ បន្ទាប់ពីមានការជជែកវែកញែកមួយរយះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានពលរដ្ឋយើង៣ក្រុម ទី១ ក្រុមបង្ហាញកង្វល់ពីបាត់ដី ។ ក្រុមទី២ ជាក្រុមចង់ឲ្យអភិវឌ្ឍន៍ ។ ទី
៣ ក្រុមស្ងាត់ស្ងៀម មិនបង្ហាញមតិអ្វីទេ តែក្រុមទី៣នេះជាក្រុមធំបំផុតមានចំនួនច្រើន នៅកណ្តាល តែចិត្តពួកគាត់មិនចង់ឲ្យបាត់ដី ហើយក៏ចង់ក៉ំឲ្យបាត់អធិបតេយ្យជាតិ តែចង់ឲ្យអភិវឌ្ឍន៍ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខ្ញ៉ំគាំទ្រ និងស្របតាមក្រុមទី៣នេះ រាជរដ្ឋាភិបាល ដែលទទួលខុសត្រូវ មិនមែនស្តាប់ហើយចោលនោះទេ គឺស្តាប់ហើយ ស្វែងរកដំណោះស្រាយ"៕
សម្តេចធិបតី ប្រកាសជាថ្មីម្តងទៀតថា ដើម្បីបញ្ចប់មន្ទិលសង្ស័យ និងបញ្ចប់ការព្រួយបារម្ភចំពោះបងប្អូនប្រជាពលរដ្ឋខ្លាចបាត់ដីបួនខេត្ត នៅក្នុងតំបន់ភូមិភាគ ឦសាន (ខេត្តទាំងបួន ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម)នោះ រាជរដ្ឋាភិបាលប្តេជ្ញាអភិវឌ្ឍន៍ខេត្តទាំងបួននោះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត និងខិតខំជំរុញការបោះបង្គោលព្រំដែនត្រូវធ្វើឲ្យជាប់ ទី២ ការអភិវឌ្ឍ កសាងហេដ្ឋារចនាសម្ព័ន្ធ និងជំរុញសេដ្ឋ ជំរុញការរស់នៅពលរដ្ឋខ្មែរឲ្យបានច្រើននៅតំបន់នោះ "៕
អត្ថបទ៖ ហ៊ន សុភ័ក្រ