ការធ្លាក់ព្រិលខ្លាំង ទឹកជំនន់ និងការរអិលបាក់ដីវាយប្រហារផ្នែកជាច្រើននៅអូទ្រីស
| ព័ត៌មានអន្តរជាតិ
SHARE

ផ្នែកជាច្រើននៃប្រទេសអូទ្រីសកំពុងរងគ្រោះពីការធ្លាក់ព្រិលខ្លាំង, ការគំរាមកំហែងនៃការរអិលបាក់ផ្ទាំងទឹកកក និងទឹកជំនន់ដែលកើតមកទឹកទន្លេនិងបឹងដែលឡើងខ្ពស់ផុតច្រាំងនៅថ្ងៃអង្គារនេះ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាបុរសចំណាស់វ័យ៨០ឆ្នាំម្នាក់បានបាត់បង់ជីវិតនៅពេលដែលផ្ទះរបស់គាត់ត្រូវបានល្បាប់ដីបាក់គ្របពីលើក្នុងគ្រោះថ្នាក់រអិលបាក់ដីនៅក្នុងតំបន់ភាគខាងត្បូងប្រទេសអូទ្រីស។

ការរអិលបាក់ដីមួយផ្សេងទៀតបានបំផ្លាញផ្ទះ២ខ្នងនិងបានកប់ស្ត្រី២នាក់នៅក្នុងនោះប៉ុន្តែត្រូវបានក្រុមពន្លត់អគ្គិភ័យជួយសង្គ្រោះបាននាប៉ុន្មានម៉ោងក្រោយមកហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រុមពន្លត់អគ្គិភ័យប្រហែល៧០នាក់បានជម្លៀសពលរដ្ឋចេញពីអគាររស់នៅចំនួន១៥កន្លែងដោយសារទឹកទន្លេឡើងខ្លាំងផុតច្រាំងនៅក្នុងតំបន់ភាគខាងត្បូងប្រទេស។

ខ្សែរថភ្លើងជាច្រើនត្រូវបានរំខានហើយផ្ទះប្រមាណ១៧០០ខ្នងមិនមានអគ្គិសនីប្រើប្រាស់អស់រយៈពេលជាច្រើនម៉ោង។ នៅកន្លែងផ្សេងទៀត ភូមិជាច្រើនត្រូវបានកាត់ផ្ដាច់ពីតំបន់ផ្សេងៗដោយសារព្រិលធ្លាក់ខ្លាំងក្នុងនោះសាលារៀនត្រូវបានបិទទ្វារហើយអាជ្ញាកំពុងត្រួតពិនិត្យនៅតាមតំបន់ភ្នំក្បែរៗនោះក្រែងអាចកើតមានការរអិលបាក់ផ្ទាំងទឹកកក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation