អ្នកជំនាញអចលនទ្រព្យលើកឡើងថា ព្រលានយន្ដហោះថ្មី ដែលសាងសង់នៅក្រុងតាខ្មៅ និងជួយឲ្យតំបន់នេះ មានការអភិវឌ្ឍថ្មី និងរីកចម្រើនខ្លាំង
| ព័ត៌មានជាតិ
SHARE

អ្នកជំនាញអចលនទ្រព្យ បានលើកឡើងថា ក្រុងតាខ្មៅ ខេត្តកណ្ដាល នឹងក្លាយជាតំបន់ ដែលមានសក្តានុពល លើវិស័យអចលនទ្រព្យ ដោយតំបន់នេះ ត្រូវបានជ្រើសរើសជាតំបន់ ដែលត្រូវសាងសង់ព្រលាន យន្ដហោះ។ តំបន់ណា ដែលមានព្រលានយន្ដហោះ តំបន់នោះ ជាតំបន់ដែលមានការអភិវឌ្ឍថ្មី ហើយនឹងក្លាយជាតំបន់ ដែលរីកចម្រើនច្រើនជាងគេលើវិស័យអចលនទ្រព្យ។

លោកបណ្ឌិត គីម ហ៊ាង ប្រធាន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត បានលើកឡើងដូចនេះ នៅក្នុងឱកាសចុះអនុស្សរណៈ យោគយល់គ្នា (MoU) រវាង KW-កម្ពុជា និងម្ចាស់គម្រោងលំនៅដ្ឋានកំពង់សំណាញ់ របស់លោកឧកញ៉ា សុខ ស្រស់ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង ដើម្បីប្រគល់សិទ្ធិលក់គម្រោងលំនៅដ្ឋានកំពង់សំណាញ់នេះទៅឲ្យក្រុមហ៊ុន KW-កម្ពុជា។

លោកឧកញ៉ា សុខ ស្រស់ បានឲ្យដឹងថា សម្រាប់គម្រោងលំនៅដ្ឋានកំពង់សំណាញ់ ជាលំនៅដ្ឋានដែលមានទីតាំងល្អ មានផ្លូវបេតុ មានប្រព័ន្ធលូ ទឹកភ្លើងរបស់រដ្ឋ ហើយអតិថិជនអាចទិញ និងបង់រំលោះ ដែលមានរយៈពេល១៥ឆ្នាំ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យក្នុងខេត្តកណ្តាល មានការរីកចម្រើនជាខ្លាំង ក្នុងនោះមានគម្រោងជាច្រើនត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដូចជា គម្រោងខុនដូ ផ្ទះលែ្វង និងបុរីលំនៅស្ថានជាហូរហែរ៕ អត្ថបទ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation