ព័ត៌មានជាតិ

អគ្គនាយកដ្ឋានលិខិតឆ្លងដែនផ្តើមបើកដំណើរការជូនប្រជាពលរដ្ឋក្នុងខេត្តកោះកុងនៅថ្ងៃទី៦ មិថុនានេះ

image

(កោះកុង)៖ ប្រជាពលរដ្ឋក្នុងខេត្តកោះកុងសម្តែងការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់សម្រួលរាល់ការលំបាក ក្នុងការធ្វើដំនើរពីកោះកុងទៅភ្នំពេញ នាពេលកន្លងមកដើម្បីធ្វើលិខិតឆ្លងដែនសម្រាប់ប្រើប្រាស់ តាមលក្ខខ័ណ្ឌ របស់អគ្គនាយកដ្ឋានលិខិតឆ្លងដែនបានកំណត់ជូន។


លោក ឧត្តមសេនីយ៍ទោ ហង្ស ដារ៉ា អនុប្រធាននាយកដ្ឋានលិខិតឆ្លងដែន បានមានប្រសាសន៍ថា សាខាការិយាល័យលិខិតឆ្លងដែន​ប្រចាំខេត្តកោះកុង បានចាប់ផ្តើមដំណើរការធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្តហើយ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលមិនចាំបាច់ចំណាយថវិកានិងពេលវេលាធ្វើដំណើរឆ្ងាយទៅធ្វើនៅរាជធានីភ្នំពេញនោះទេ។

លោក ឧត្តមសេនីយ៍ទោ ហង្ស ដារ៉ា បញ្ជាក់ថា ប្រជាពលរដ្ឋអាចអញ្ជើញទៅធ្វើលិខិតឆ្លងដែនបានដែលមានទីតាំងក្នុងបរិវេណអតីតស្ថានីយ៍វិទ្យ្ Fm 99.75Mhz ជាប់នឹងក្លិបប្រដាល់ចាស់ ក្នុហភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី ៦ មិថុនា ២០១៨ នេះតទៅ៕

អត្ថបទ៖ តាំង ស៊ុននី


ព័ត៌មានទាក់ទង...