សម្តេចតេជោ ចាត់ទុកពិធីជប់លៀង​ ជូនគណៈប្រតិភូអន្តរជាតិ នៃកិច្ចប្រជុំកំពូលឤស៊ីប៉ាស៊ីហ្វិក ជាឱកាស​បង្កើនចំណងមិត្តភាព រួមគ្នាថែរក្សា គុណតម្លៃសកល និងសុខសន្តិភាព សម្រាប់តំបន់ និងពិភពលោក​
| ព័ត៌មានជាតិ
SHARE

​ភ្នំពេញ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកានេះ បានអញ្ជើញជប់លៀងផ្លូវការ ជូនគណៈប្រតិភូអន្តរជាតិ នៃកិច្ចប្រជុំកំពូល ឤស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩ ដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងពិធី​យ៉ាងអធិកអធមនេះ, សម្តេចតេជោ បានចាត់ទុកថា ការជួបជុំទទួលទានឤហារ​នេះ គឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រមួយ ដែលប្រទេសទាំងអស់ នៅក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក អាច​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមក រួមគ្នាថែរក្សា នូវគុណតម្លៃសកល និង សុខសន្តិភាព សម្រាប់តំបន់ និងពិភពលោក​។

​កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវបានធ្វើពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​មានប្រតិភូ ជាង២ពាន់នាក់ មកពី៤៨ប្រទេស​ នៅជុំវិញពិភពលោក​ បានអញ្ជើញចូលរួម។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី៣ ឆ្នាំ២០២០ ប្រទេសមីយ៉ាន់ម៉ា នឹងធ្វើជាម្ចាស់ផ្ទះ៕ អត្ថបទ៖ សន ពិសិដ្ឋ​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation