ធនាគារអភិវឌ្ឍន៍ជនបទនឹងបញ្ចេញទុន៦០លានដុល្លារ ផ្តល់កម្ចីដល់វិស័យកសិកម្មនិងត្រៀមធ្វើអន្តរាគមន៍ក្នុងករណីតម្លៃកសិផលធ្លាក់ថ្លៃខ្លាំង
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា នៅឆ្នាំ ២០១៨នេះ ធនាគារបានត្រៀមទុនប្រមាណពី ៥០ទៅ ៦០លានដុល្លារ សម្រាប់ផ្តល់កម្ចីទៅដល់វិស័យ ឯកជនផ្នែកកសិកម្ម និងសហគមន៍កសិកម្ម ជាពិសេសរោងម៉ាស៊ីនកិនស្រូវ ដើម្បីចូលរួម លើកកម្ពស់វិស័យកសិកម្មឲ្យកាន់តែប្រសើរឡើង ស្របទៅតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាលកម្ពុជា។


ឯកឧត្តម កៅ ថាច បញ្ជាក់ថា ក្រៅពីការផ្តល់ឥណទានក្នុងអត្រាការប្រាក់ទាបរបស់ធនាគារទៅដល់អតិថិជនខ្លួន ធនាគារអភិវឌ្ឍន៍ជនបទ ក៏បានត្រៀមខ្លួន ក្នុងការធ្វើអន្តរាគមន៍ក្នុងករណីតម្លៃ កសិផលធ្លាក់ចុះខ្លាំង ដូចកាលពីអំឡុងឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ផងដែរ។


គួរបញ្ជាក់ថា កាលពីឆ្នាំមុន ធនាគារអភិវឌ្ឍន៍ជនបទ បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើអន្តរា គមន៍ផ្តល់ហិរញ្ញប្បទានឧបត្ថម្ភធនទៅដល់វិស័យឯកជនបង្កើនការទិញស្រូវ និងពោតពីប្រជាកសិករក្នុងតម្លៃសមរម្យខ្ពស់ជាងទីផ្សារ ក្នុងពេលដែលតម្លៃស្រូវ និងពោតនាអំឡុងពេលនោះត្រូវបានឈ្មួញប្រទេសជិតខាងទម្លាក់ថ្លៃក្នុងតម្លៃដ៏ទាប៕

អត្ថបទ៖ សៀម ប៊ុនធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation