នាយទាហាន នាយទាហានរង និង ពលទាហាន ៦០ នាក់ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុចូលរួមបរិច្ចាគឈាមជូនមន្ទីពេទ្យបង្អែកខេត្ត
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ ដើម្បីចូលរួមការងារមនុស្សធម៌ អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ដព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តរួមជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាព ប្រមាណជា ៦០នាក់ នាព្រឹកនៅព្រឹក ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចូលរួម ការងារមនុស្សធម៌ បរិច្ចាគឈាមជូនមន្ទីពេទ្យបង្អែក ខេត្តព្រះសីហនុ រួមចំណែកលើវិស័យសុខាភិបាលក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រដែលត្រូវការឈាមក្នុងការសង្គ្រោះ អាយុ ជីវិត នៅពេលដែលពួកគាត់បានជួប បញ្ហាដែលត្រូវការឈាមជាចាំបាច់នោះ ។

មានប្រសាសន៍នៅ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានឲ្យដឹងថា អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តក្រៅពីការងារស្នូល គឺលោកបានដឹកនាំ នាយទាហាននាយទាហានរងនិង ពលទាហាន ចូលរួម ការងារមនុស្សធម៌ ផ្សេងៗដូចជាជួយប្រជាពលរដ្ឋក្រីក្រជួបការលំបាក ជួបគ្រោះមហន្តរាយ ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ គ្រោះអគ្គីភ័យជាដើម ហើយជាពិសេសនៅថ្ងៃនេះ ក៏បានចូលរួម បរិច្ចាគឈាម ជូនដល់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសម្រាប់ ទុកជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋទូទៅដែលពួកគាត់ ត្រូវការឈាម ជាចាំបាច់ ទាំងអស់នេះ គឺជាទឹកចិត្តដ៏ល្អប្រពៃបំផុតក្នុងការជួយជនរងគ្រោះដែលត្រូវការឈាម ហើយនេះក៏ជាទានមួយដ៏ល្អប្រសើរសម្រាប់សាងបុណ្យកុសល្យ ដល់ មនុស្សទូទៅ និងជាគំរូដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋដទៃទៀត ដើម្បីរួមគ្នាក្នុងការចូលរួមបរិច្ចាគឈាមដល់មន្ទីរពេទ្យបង្អែកខេត្ត ហើយឈាមរបស់បងប្អូនដែលបានផ្ដល់ ក្នុងមួយកំប្លោកអាចជួយអាយុជីវិតមនុស្សម្នាក់ឲ្យរស់បាន។

ក្នុងឱកាសនោះដែរ លោក ជុំ សុវណ្ណ ប្រធានមណ្ឌល ផ្ដល់ឈាមខេត្តព្រះសីហនុបានថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុរួមជាមួយនាយទាហាន នាយទាហានរងនិងពលទាហានតំបន់ប្រតិបត្តិការសឹក រងខេត្តព្រះសីហនុ ទាំងអស់ ដែលបាន ចូលរួមបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសម្រាប់ជួយសង្គ្រោះ អាយុជីវិតបងប្អូនប្រជាពលរដ្ឋទូទៅដែលត្រូវការឈាម។

ហើយលោកក៏បានបញ្ជាក់ផងដែរថាចំពោះឈាមរបស់បងប្អូន សប្បុរសជនក៏ដូចជានាយទាហាននាយទាហានរងដែលបានផ្ដល់ជូនមន្ទីរពេទ្យនាពេលនេះ លោកនឹងយកទៅប្រើ ប្រាស់អោយចំគោលដៅ និងមានប្រសិទ្ធភាព សម្រាប់ជួយអាយុជីវិតបងប្អូនប្រជាពលរដ្ឋដែលត្រូវការឈាមមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផងដែរ។

ហើយក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល បន្ថែម ថា ក្នុងរយៈពេលដែល លោកមក កាន់ដំណែង ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បាន ចំនួន៣ ខែកន្លងមកនេះលោក ក៏បាន ធ្វើការ សាងសង់ សមិទ្ធផលដូចជា ប៉ុស្តិ៏យាម នៅខាងមុខ បន្ទាយចំណាយ អស់ថវិការ ចំនួន ៥០០០ដុល្លា និង កាសាង ហេដ្ឋានរចនាសម្ព័ន្ធផ្លូវនៅក្នុង បរិវេណបន្ទាយ បានចំនួនមួយខ្សែ ទទឹង ៥ម៉ែត្រ បណ្តោយ ប្រមាណជាង ២០០ម៉ែត្រ ក្រាល គ្រូសក្រាវ៉ែត និងមានកម្រោង ចាក់បេតុង រៀង ចំសួនច្បារ នៅសាងខាងផ្លូវបន្ថែមទៀត៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation