ព័ត៌មានជាតិ

​ព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី » របស់រាជបណ្ឌិត្យសភាកម្ពុជា​

image

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៅព្រឹកថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩​នេះ ​បានអញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា ដែលចំណាយថវិកាសាងសង់ ជាង១,៥លានដុល្លារអាមេរិក។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អគារនេះមានកម្ពស់៣ជាន់ ស្មើនឹង២៤បន្ទប់ ជាសមិទ្ធផលថ្មីមួយ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារ ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ។
​អគារនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច​តេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ា ពុង ឃាងសែ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបន្ថែមថា ការសាងសង់ «អគារឥន្ទ្រទេវី» មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ ទី១.ធ្វើ ជាកន្លែងបណ្តុះបណ្តាលនិស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើគ្រប់មុខជំនាញ, ទី២. ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេស និងទី៣ ជាកន្លែងស្រាវជ្រាវ ប្រមូលផ្តុំបញ្ញវន្ត តាមរយៈការរៀបចំសិក្ខាសាលា សន្និសីទ និង កម្មវិធីតុមូលផ្សេងៗ សម្រាប់បញ្ញវន្ត ធ្វើការវិភាគអំពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាទំនើបៗ របស់ពិភពលោកថ្មីៗនេះផងដែរ៕ អត្ថបទ៖ សន ពិសិដ្ឋ ​