កម្ពុជានិងឡាវឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់វិស័យសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម ថង ច័ន្ទម៉ានិស្ស័យ អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​នៃសាធារណរដ្ឋ  ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នាទីស្តីការក្រសួងមហាផ្ទៃ។

 សម្ដេចក្រឡាហោម ស ខេ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើទៅដល់ ក្រសួងមហាផ្ទៃនៃប្រទេសឡាវបង្កើនកិច្ចសហប្រតិបត្តិការជាមួយមន្រ្តីនគរបាលកមក្ពុជាដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធជំនាញ និងបច្ចេកទេស ជូនគ្នាទៅវិញទៅមក ក្នុងវិស័យការពារសន្តិសុខ សណ្ដាប់សាធារណៈ ជូនប្រជាពលរដ្ឋនៃប្រទេសទាងពីរ ឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

សម្ដេចក្រឡាហោម ក៏បានលើកទឹកចិត្តទៅដល់ភាគីឡាវ ឱ្យ ប្រកាន់ខ្ជប់នូវគោលការណ៍សន្តិភាព ដើម្បីដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី ដូចជា ទំនាក់ការទូត ការដោះស្រាយបញ្ហាព្រំដែនការផ្លាស់ប្ដូរទំនិញនិងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។ 

 ជាការឆ្លើយតប ឯកឧត្តម  ថង ច័ន្ទម៉ានិស្ស័យ អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋ  ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ បានថ្លែងបញ្ជាក់ថា រដ្ឋាភិបាលឡាវ នឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការការទូត និងការពិភាក្សាគ្នា ក្នុងការដោះស្រាយផ្សេងៗ ដោយឈរលើ គោលការណ៍សន្តិភាព ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត។

 ឯកឧត្តម ថ្លែងបញ្ជាក់ថា ក្រសួងមហាផ្ទៃឡាវ និងពិនិត្យមើលលទ្ធភាព ដែលខ្លួនមាន ដើម្បីចូលរួមជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិរវាងមន្រ្តីនគរបាលនៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លង ការជួញដូរមនុស្ស និងការ ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕អត្ថបទ ៖ឃឹម វិសាល 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation