រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកឡើងថាប្រទេសដែលសម្បូរអ្នកចេះដឹងជាប្រទេសជឿនលឿននិងមានការអភិវឌ្ឍ
| ព័ត៌មានជាតិ
SHARE

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកឡើងថាប្រទេសដែលសម្បូរអ្នកចេះដឹងជាប្រទេសជឿនលឿននិងមានការអភិវឌ្ឍ ហើយក៏គ្មានប្រទេសណាមួយអាចរីកចម្រើនលូតលាស់ទៅបានដោយគ្មានធនធានមនុស្សនោះទេ។


ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ក្នុងពិធីបិទ «វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលអន្ដរាគមន៍»ជំនាន់ទី០១និងប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្រ្ដីនគរបាលជាតិកម្ពុជានាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ នៅសាលានគរបាលជាតិមិត្ដភាពកម្ពុជា-វៀតណាម ខេត្តកំពង់ស្ពឺ។ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្ថែមឱ្យដឹងថាដូចគ្នានេះដែរ ដើម្បីឱ្យស្ថាប័នមួយរឹងមាំនិងរីកចម្រើនបានលុះត្រាតែស្ថាប័ននោះមានធនធានមនុស្សគ្រប់គ្រាន់សម្រាប់បម្រើការងារតាមតម្រូវការរបស់ស្ថាប័ន។


ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ អុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលជាតិមិត្ដភាពកម្ពុជា-វៀតណាមថ្លែងក្នុងពិធីប្រកាសតាំងស៊ប់ឱ្យដឹងថា សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម មានតួនាទីយ៉ាងសំខាន់ ធ្វើជាសេនាធិការជូនអគ្គស្នងការដ្ឋាននគរបាលជាតិ លើការកសាងផែនការបណ្តុះបណ្តាល បំពាក់បំប៉នមុខជំនាញជូនដល់កងកម្លាំងនគរបាលជាតិ ឯកឧត្តម បន្តឲ្យដឹងថាគិតមកដល់ពេលនេះ សាលាបានបើកវគ្គបំប៉ននូវមុខជំនាញជូនកងកម្លាំងនគរបាលជាតិទូទាំងប្រទេស សរុបចំនួន១៩វគ្គ មានសិក្ខាកាមសរុបចំនួន២៤១៥នាក់ ស្រី១០៣នាក់ផងដែរ។


គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល-អន្តរាគមន៍ ដែលមានរយៈពេល៤ខែ មានសិក្ខាកាមមកពីនាយកដ្ឋានផ្សេងៗសរុបចំនួន២៦១នាក់ ស្រី០៥នាក់ ចូលរួមហ្វឹកហាត់ ដោយចាប់ផ្តើមដំណើរការពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី២១ខែ វិច្ឆិកា ឆ្នាំ២០១៩ ដែលរួមមានយុទ្ធវិធីផ្សេងៗដូចជាបច្ចេកទេសប្រើប្រាស់អាវុធវែង-ខ្លីបច្ចេកទេសត្រួតពិនិត្យឆែកឆេរចល័តតាមអគារ បច្ចេកទេសត្រួតពិនិត្យឆែកឆេរចាប់ជនល្មើសវាយខ្នោះបច្ចេកទេសរំដោះចំណាប់ខ្មាំងតាមរថយន្តក្រុង យុទ្ធវិធីឆ្លងកាត់ឧបសគ្គ(មាន១០ឧបសគ្គ)របៀបចងខ្សែជួយសង្គ្រោះជនរងគ្រោះ របៀបជួយសង្គ្រោះជនរងគ្រោះ (បឋម, ធ្លាក់ក្នុងជ្រលងភ្នំ, លង់ទឹក, ឆក់ខ្សែភ្លើង) មេរៀនពិនិត្យភូមិសាស្ត្រ និងដើរល្បាតការពារគោលដៅលំហាត់ហ្វឹកហ្វឺនតម្រង់អាវុធ AK 47 និង CF98៕អត្ថបទ៖ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation