មហាវិថីចំនួន៣ក្នុងរាជធានីភ្នំពេញនឹងបំពាក់អំពូលវៃឆ្លាតក្នុងដំណាក់កាលដំបូងនាឆ្នាំនេះ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ គម្រោងបំពាក់អំពូលវៃឆ្លាតនៅតាមទីសាធារណៈ ក្នុងរាជធានីភ្នំពេញ ត្រូវបានលើកយកមកពិភាក្សានារសៀលថ្ងៃពុធ ទី០៦ ខែមិថុនា នេះ រវាងរដ្ឋបាលរាជធានីភ្នំពេញ និង ក្រុមហ៊ុនមីនេបៀមីតហ៊្សូមី។

ជំនួបដែលធ្វើឡើងនៅសាលារាជធានីភ្នំពេញ គឺ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានពិភាក្សាការងារជាមួយ ឯកឧត្តម យូស៊ីហ៊ីសា កៃនូម៉ា ( Yoshihisa Kainums ) អគ្គនាយកក្រុមហ៊ុនមីនេបៀមីតហ៊្សូមី ( Minebea Mitsumi Inc ) ។

តាមរយៈកិច្ចពិភាក្សានេះ ឯកឧត្តម ឃួង ស្រេង បានឯកភាព និងទទួលយកបទបង្ហាញរបស់តំណាងក្រុមហ៊ុន យកមកសិក្សាអនុវត្តផ្ទាល់តែម្ដង ដោយយកមហាវិថីចំនួន៣សាកល្បងបំពាក់អំពូលវៃឆ្លាតដំណាក់កាលដំបូងក្នុងឆ្នាំនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation