ព័ត៌មានជាតិ

សែលកាត នឹងប្រារព្ធកម្មវិធី Super Data Race នៅខេត្តស្វាយរៀង បន្ទាប់ពីឈ្នះរង្វាន់ យុទ្ធនាការផ្សព្វផ្សាយ ប្រចាំឆ្នាំ នាពេលថ្មីៗនេះ

image

ក្រុមហ៊ុនសែលកាត ប្រកាសថា ទីតាំងសម្រាប់ការប្រារព្ធកម្មវិធីប្រកួត Super Data Race លើកទី7ខ្លួន នឹងធ្វើឡើងនៅក្នុង វិទ្យាល័យស្វាយរៀង នៅថ្ងៃទីអាទិត្យ ទី២៤ ខែវិច្ឆិកា ចាប់ពីម៉ោង៤រសៀលតទៅ។

យុវជន យុវនារី រាប់រយនាក់ បានធ្វើការចុះឈ្មោះ ចូលក្នុងកម្មវីធីនេះ ដែលត្រូវបានរៀបចំ ដើម្បីបង្ហាញថាបណ្តាញ 4G LTE របស់ប្រព័ន្ធសែលកាត គឺជាបណ្តាញអ៊ីនធឺណិតដ៏លឿន ក៏ដូចជាដើម្បីផ្តល់ឱកាស ឲ្យអ្នកចូលរួម ឈ្នះរង្វាន់ ពិសេសៗជាច្រើន។

កម្មវីធីប្រកួតលើកនេះ នឹងបញ្ចប់ទៅ ដោយមានការប្រគំតន្ត្រីពិសេសខ្នាតតូច ដែលនឹងមានការអញ្ជើញចូលរួមពី អ្នកនិពន្ធបទចម្រៀង លោក ថេណា (Tena) និង តារាតំណាងរបស់សែលកាតគឺ កញ្ញា រ៉េត ស៊ូហ្សាណា ក៏ដូចជា តារាអ៊ីនធឺណិត (NetIdols) ដូចជាលោក រ៉េននី ដារា (Rainie Dara) និង លោក ប៊ុនឡេង (Bunleng)។

សែលកាត រំពឹងថាកម្មវិធី Super Data Race លើកនេះនឹងទទួល បានអ្នកចូលរួមច្រើន ជាងកម្មវិធីលើកមុន ដែលធ្វើឡើង នៅក្នុងខេត្តកំពង់ចាម ទៅទៀត។រង្វាន់ សម្រាប់អ្នកឈ្នះ មានដូចជា ទូរស័ព្ទ iPhone 11 Pro, iPad, ទូរស័ព្ទ Huawei Nova 3i, កាស AirPod និង ឈ្នះកាតកោសសែលកាត ដែលមានទឹកប្រាក់ ១០០ដុល្លារ។

លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា៖ “Super Data Race ទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំង ពីស្រទាប់យុវជន ដោយសារយើងប្រារព្ធកម្មវិធីនេះ នៅតាមខេត្តផ្សេងៗ នៅកម្ពុជា។ នេះគឺជា វិធីសាស្រ្តមួយ ដែលធ្វើឲ្យទទួលបានអ្នកគាំទ្រ និងការចូលរួមជាច្រើន នៅក្នុងកម្មវិធីរាល់លើក”។

កម្មវិធី Super Data Race នេះ គឺជាយុទ្ធសាស្ត្ររបស់ សែលកាត ដើម្បី ទាក់ទាញអតិថិជន ឲ្យបានស្គាល់ពីបណ្តាញ 4G LTEរបស់សែលកាត ដែលជាបណ្តាញអ៊ីនធឺណិតលឿនបំផុត នៅកម្ពុជា។ ដើម្បីចូលរួមកម្មវិធីនេះ អ្នកចូលរួមត្រូវទាញយកកម្មវិធី Super Data Race ពី Google Play ឬក៏ iOSApp។

អ្នកអាចតាមដាន សកម្មភាពនេះ បាននៅលើបណ្តាញសង្គមហ្វេសប៊ុក Cellcard Play ៖https://www.facebook.com/CellcardPlay/៕


ព័ត៌មានទាក់ទង...