ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបនាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃវិទ្យុអាស៊ីសេរី

image

តាមការចុះផ្សាយពីហ្វេសប៊ុក ស្ថានទូតអាមេរិកប្រចាំកម្ពុជា ចុះផ្សាយថា កាលពីព្រឹកមិញ មន្ត្រីស្ថានទូតអាមេរិក បានជួយសម្រួលឲ្យមានកិច្ចប្រជុំមួយរវាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោក Mat Pennington នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃវិទ្យុអាស៊ីសេរី ដើម្បីពិភាក្សាពីការត្រឡប់មកវិញនាអនាគត របស់វិទ្យុអាស៊ីសេរី នៅប្រទេសកម្ពុជា ។ 

លោក Pennington បានតស៊ូមតិផងដែរ ដើម្បីឲ្យមានការទម្លាក់បទចោទ ប្រឆាំងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ពីររូប គឺលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ដោយជម្រាបថា ប្រការនេះ អាចជួយដល់អ្នកសារព័ត៌មានទាំងឡាយ រួមទាំងអ្នកយកព័ត៌មានអាស៊ីសេរីនាថ្ងៃអនាគត ឲ្យមានទំនុកចិត្តថាពួកគេត្រូវធ្វើការងាររបស់គេ ដោយមានសុវត្ថិភាព និងស្ថិតក្នុងបរិយាកាសអំណោយផល ដល់សេរីភាពសារព័ត៌មាន និងនីតិរដ្ឋ។ 

ស្ថានទូតអាមេរិក រង់ចាំមើលនូវវឌ្ឍនភាពបន្ថែមទៀត លើសេរីភាពសារព័ត៌មាន ក្នុងប្រទេសកម្ពុជា៕

ព័ត៌មានទាក់ទង...