រាជរដ្ឋាភិបាលកម្ពុជាកំពុងពង្រឹងសមភាពយេនឌ័រនិងតួនាទីស្តី្រដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម ៖ លោកជំទាវ កែវ ចរិយា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ បញ្ជ្រាប យេនឌ័រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថាបច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុង ពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីលើកស្ទួយស្ថានភាពសង្គមសេដ្ឋកិច្ច និងពង្រឹងតួនាទីស្តី្រ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ដូចមានចែងនឹងបញ្ជាក់ យ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍន៍សហវត្សន៍ កម្ពុជា ក៏ដូចជានៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផងដែរ។ 

ការបញ្ជាក់បែបនេះ នៅក្នុងឱកាសដែលលោកជំទាវអញ្ជើញចូលរួមបើក សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការអនុវត្តអនុសញ្ញា ស្ដីពីការលុបបំបាត់រាល់ទម្រង់ នៃការរើស អើងប្រឆាំងនឹងនារីភេទ ហៅកាត់ថា (ស៊ី-ដ) និងទម្រង់របាយការណ៍អនុសាសន៍ ១១ចំណុច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចែក រំលែកចំណេះដឹង។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ប៉ាង ដានី អភិបាលរង ខេត្តកំពង់ចាម មន្ត្រីរាជការជាស្ត្រី មកពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាខាពន្ធដារ សាខាគយ និងរដ្ឋករ រតនាគារ និងមន្ទីរកិច្ចការនារី នៃរាជធានីខេត្តចំនួន៥ផងដែរថ្លែងនាឱកាសនោះ លោកជំទាវ កែវ ចរិយា អនុរដ្ឋលេខាធិការ និងជាអនុ ប្រធានក្រុមការងារ បញ្ជ្រាបយេនឌ័រ ក្រសួងកិច្ចការ នារី និងហិរញ្ញវត្ថុ គូសបញ្ជាក់ថា សិក្ខាសាលា ខាងលើនេះ មានគោលបំណងដើម្បីឱ្យមន្ត្រីរាជការស្ត្រីទាំងអស់ យល់ច្បាស់ អំពីការអនុវត្ត អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (ស៊ី-ដ។ លោកកជំទាវបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកស្រីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ និងបានចេញនូវវិធានការ និងគោលនយោបាយថ្មីៗ សំដៅលើកកម្ពស់ជីវភាពរស់នៅ ជាដើម។  បន្ថែមលើនេះទៀតនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននឹងកំពុងរៀបចំ ផែនការ យុទ្ធសាស្រ្តបញ្ហាបយេនឌ័រ នៅក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ឆ្នាំ ២០១៩-២០២៣ ដើម្បី ធានាថា រាល់ការរៀបចំផែនការថវិការ តាមកម្មវិធី ត្រូវបានផ្តល់ផលប្រយោជន៍ដល់ស្ត្រី និងបុរស ស្មើៗគ្នាផងដែរ។ 

ដូច្នេះតាមរយៈសិក្ខាសាលានេះ នឹងផ្ដល់ជាប្រយោជន៍ ជូនដល់មន្ត្រីរាជការជាស្ត្រី នៅក្នុងដំណើរការឆ្ពោះទៅមុខ សម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងសុខសន្តិភាពសង្គម ពីព្រោះថា ការបញ្ជ្រាបយេនឌ័រ នឹងបង្កើនភាពអង់អាចដល់ស្ត្រី ដែលនេះ ជាកិច្ចការដ៏មានសារៈសំខាន់ ដែលតម្រូវឲ្យយើងទាំងអស់គ្នា រួមកម្លាំង ដើម្បី ជំនះនូវរាល់បញ្ហាប្រឈម និងប្រើប្រាស់នូវកាលានុវត្តភាព នៅគ្រប់ដំណាក់កាល ដើម្បី លើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា៕ដោយ៖ហ៊ាង ថាច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation