ប្រធានាធិបតីកូរ៉េខាងត្បូងជួបក្រុមមេដឹកនាំអាស៊ានក្នុងទីក្រុងប៊ូសាន
| ព័ត៌មានអន្តរជាតិ
SHARE

មេដឹកនាំ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានទៅដល់កន្លែងប្រារព្ធកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-អាស៊ាន នៅទីក្រុងប៊ូសាន នាថ្ងៃអង្គារ៍នេះ។

លោក មូន បានអញ្ជើញមេដឹកនាំអាស៊ាន ចូលរួមព្រឹត្តិការណ៍ក្នុងរយៈពេលពីរថ្ងៃ នៅទីក្រុងប៊ូសាន ដើម្បីអបអរសាទរ ខួបលើកទី ៣០ឆ្នាំ នៃភាពជាដៃគូអាស៊ាន។ លោកមូន និងមេដឹកនាំអាស៊ាន ត្រូវបានគេរំពឹងថា នឹងធ្វើសេចក្តីថ្លែងការណ៍ ស្តីពីចក្ខុវិស័យសម្រាប់ភាពជាដៃគូ នាពេលអនាគត។

កាលពីឆ្នាំ២០១៧ លោកមូន បានដាក់ចេញនូវគោលនយោបាយថ្មីមួយ ដែលមានឈ្មោះថា“ គោលនយោបាយភាគខាងត្បូងថ្មី” ដែលមានគោលបំណង ភ្ជាប់កូរ៉េខាងត្បូង ទៅសមាជិកអាស៊ាន និងពង្រីកឥទ្ធិពលសេដ្ឋកិច្ច របស់ខ្លួនក្នុងតំបន់នេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation