មន្ត្រីជាន់ខ្ពស់ក្នុងសេវាហិរញ្ញវត្ថុ មកពីអាស៊ានជួបជុំគ្នា ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធឌីជីថល
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ មន្ត្រីជំនាញកំពូលៗក្នុងសេវាហិរញ្ញវត្ថុមកពីទូទាំងប្រទេសក្នុងសហគមន៍អាស៊ាន បានមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងសន្និសីទប្រចាំតំបន់ដ៏សំខាន់មួយ ដែលផ្តោតទៅលើកំណែទម្រង់ប្រព័ន្ធឌីជីថលក្នុងវិស័យធនាគារ និង សេវាហិរញ្ញវត្ថុនៅតំបន់អាស៊ីអាគ្នេយ៍ និងកិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ានលើកទី៤៩ ដែលរៀបចំឡើងពីថ្ងៃទី២៥ ដល់ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសមាគមធនាគារកម្ពុជា(ABC)និងសមាគមធនាគារិកអាស៊ាន(ABA)ក្នុងនាមជាម្ចាស់ផ្ទះ។

នេះគឺជាលើកទី១ហើយ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទធនាគារអាស៊ាន ដែលតម្រូវឲ្យរាល់ប្រទេសជាសមាជិកសហគមន៍អាស៊ានទាំងអស់ ត្រូវដាក់វេនគ្នាធ្វើជាម្ចាស់ផ្ទះរៀងរាល់រយៈពេល២ឆ្នាំម្តង។

សន្និសិទធនាគារអាស៊ានលើកទី២២នេះ ធ្វើឡើងក្រោមទស្សនទាន «ការផ្សារភ្ជាប់អាស៊ានឆ្នាំ២០២៥-ពិភពលោកដ៏ក្លែវក្លាថ្មីមួយនៃនវានុវត្តភាពប្រព័ន្ធឌីជីថល សម្រាប់វិស័យធនាគារអាស៊ាន តែមួយ ។

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្វាគមន៍ដល់ប្រតិភូក្នុងសន្និសីទទាំងមូល ដោយបញ្ជាក់ពីវិវឌ្ឍ ដ៏គួរឲ្យកត់សម្គាល់ក្នុងវិស័យធនាគារនៅកម្ពុជា ក៏ដូចជាក្នុងតំបន់ស៊ាន ជាពិសេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីជួបវិបត្តិហិរញ្ញវត្ថុសកល។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា ក៏បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ ក្នុងតំបន់អាស៊ានមានន័យថា រាល់ភាគីពាក់ព័ន្ធទាំងអស់ អាចសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក អនុវត្តតាមគ្នាទៅវិញទៅមក និង ប្រកួតប្រជែងដោយស្មើភាពគ្នា ដើម្បីជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សូមបញ្ជាក់ថា កិច្ចប្រជុំមានប្រតិភូចូលរួម ប្រមាណជា៥០០នាក់ រួមជាមួយនឹងតំណាងជាច្រើនទៀត មកពីប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation