ចិនកោះអញ្ជើញឯកអគ្គរដ្ឋទូតអាមេរិកដើម្បីតវ៉ាជំទាស់នឹងការអនុម័តច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅហុងកុង
| ព័ត៌មានអន្តរជាតិ
SHARE

កាលពីថ្ងៃចន្ទ អនុរដ្ឋមន្ត្រីការបរទេសចិនលោក សឹង ស៊ឺហ្គ័ង (Zheng Zeguang) បានកោះអញ្ជើញឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិនលោក ថឺរី ប្រេនស្តេត (Terry Branstad) ឲ្យចូលជួបដើម្បីតវ៉ាជំទាស់នឹងការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅហុងកុងដោយសភានិងព្រឹទ្ធសភាអាមេរិក។

លោក សឹង (Zheng) បាននិយាយថា ប្រទេសចិនអំពាវនាវឲ្យអាមេរិកកែប្រែកំហុសរបស់ខ្លួនជាបន្ទាន់, រារាំងមិនឲ្យសេចក្តីព្រាងច្បាប់នោះក្លាយជាច្បាប់ និងបញ្ឈប់រាល់ពាក្យសម្តីនិងសកម្មភាពដែលជ្រៀតជ្រែកចូលកិច្ចការរបស់ហុងកុងនិងកិច្ចការផ្ទៃក្នុងផ្សេងទៀតរបស់ចិន បើមិនដូច្នោះទេអាមេរិកត្រូវតែទទួលខុសត្រូវរាល់ផលវិបាកទាំងអស់ដែលកើតឡើង។

លោក សឹង បានចោទប្រកាន់សភាអាមេរិកថាធ្វេសប្រហែសមិនពិនិត្យមើលលើអង្គហេតុនិងការពិតនិងជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងច្បាស់។

លោក កេង បាននិយាយថា សកម្មភាពនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងបទដ្ឋានគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ព្រឹទ្ធសភាអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅហុងកុងជាសេចក្តីព្រាងច្បាប់មួយដែលលើកលែងចំពោះសកម្មភាពដ៏ឃោរឃៅររបស់កុបករនិងដាក់សម្ពាធបន្ថែមទៀតលើរដ្ឋាភិបាលចិន។ ហើយបន្ទាប់មកសភាអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់នោះនៅថ្ងៃទី២០ ខែវិច្ឆិកា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation