អាស៊ាននិងកូរ៉េខាងត្បូងឯកភាពគ្នាប្រឆាំងទៅនឹងរាល់ទម្រង់ទាំងអស់នៃគោលនយោបាយគាំពារនិយម
| ព័ត៌មានអន្តរជាតិ
SHARE

ប្រទេសសមាជិកទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាននិងប្រទេសកូរ៉េខាងត្បូងបានឯកភាពនៅថ្ងៃអង្គារនេះដើម្បីប្រឆាំងទៅនឹងរាល់ទម្រង់នៃគោលនយោបាយគាំពារនិយមនិងលើកកម្ពស់ពាណិជ្ជកម្មដើម្បីវិបុលភាពក្នុងតំបន់។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន - កូរ៉េខាងត្បូងដែលបានធ្វើឡើង២ថ្ងៃនៅក្នុងទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូងដើម្បីអបអរខួបលើកទី៣០នៃទំនាក់ទំនងសន្ទនារវាងភាគីទាំងពីរ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលត្រូវបានចេញផ្សាយបន្ទាប់ពីមានកិច្ចប្រជុំកំពូលនោះ អាស៊ាននិងកូរ៉េខាងត្បូងបានឯកភាពចំពោះការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគាំទ្រដល់ការលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគនិងការប្រឆាំងទៅនឹងរាល់ទម្រង់ទាំងអស់នៃគោលនយោបាយគាំពារនិយមដើម្បីលើកកម្ពស់ការអភិវឌ្ឍនិងវិបុលភាពនៅក្នុងតំបន់។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន (Moon Jae-in) បានផ្ដល់អនុសាសន៍ថាដើម្បីអាចយកឈ្នះបញ្ហាប្រឈមនេះគឺមានតែតាមរយៈកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពរវាងភាគីទាំងពីរនិងកសាងសហគមន៍ពាណិជ្ជកម្មសេរីនិងយុត្តិធម៌ដើម្បីរារាំងកុំឲ្យគោលនយោបាយពាណិជ្ជកម្មបែបគាំពារនិយមធ្វើឲ្យពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ធ្លាក់ចុះ។

កិច្ចប្រជុំកំពូលពិសេសនៅក្នុងទីក្រុងប៊ូសាននេះត្រូវបានដឹកនាំដោយ លោក មូន និងនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha)៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation