ផ្សែងអ័ព្ទកខ្វក់កើតមកពីភ្លើងឆេះព្រៃគ្របដណ្ដប់ទីក្រុងស៊ីដនីជាថ្មីទៀត
| ព័ត៌មានអន្តរជាតិ
SHARE

ផ្សែងអ័ព្ទកខ្វក់ដែលកើតមកពីភ្លើងឆេះព្រៃដែលកំពុងឆេះនៅតំបន់ភាគខាងជើងទីក្រុងស៊ីដនីក្នុងប្រទេសអូស្ត្រាលីបានគ្របដណ្ដប់ទីក្រុងនេះនិងតំបន់ជុំវិញជាថ្មីម្ដងទៀតនៅថ្ងៃអង្គារនេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថាគុណភាពខ្យល់បានឡើងលើសកម្រិតគ្រោះថ្នាក់ទៅទៀតហើយអាជ្ញាធរបានចេញសេចក្ដីព្រមានអំពីគ្រោះថ្នាក់ដែលអាចកើតមានដោយសារភ្លើងឆេះនៅតាមតំបន់ឆ្នេរក្នុងរដ្ឋញូវសាវវ៉េល (New South Wales)។

ព្យុះភ្លៀងបានបក់កាត់ទីក្រុងស៊ីដនីកាលពីយប់ថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារនេះប៉ុន្តែនៅតែមិនអាចកាត់បន្ថយផ្សែងអ័ព្ទកខ្វក់ចេញពីក្រុងនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ បច្ចុប្បន្ននេះមានភ្លើងឆេះព្រៃប្រហែល៨០កន្លែងកំពុងឆេះនៅទូទាំងរដ្ឋញូវសាវវ៉េល (New South Wales)៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation