TOP NEWS: សម្តេចតេជោ ហ៊ុន សែន ៖កម្ពុជា-អាមេរិក កំពុងស្តារទំនុកចិត្តនិងភាពជឿជាក់ ដើម្បីកសាងនូវចំណងមិត្តភាព ដ៏ល្អនៃប្រទេសទាំងពីរ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបលិខិត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ យោងតាមលិខិតចុះហត្ថលេខា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅកាន់ប្រធានាធិបតីអាមេរិក ដោយសម្តែងក្តីសោមនស្សរីករាយ និងប្រកបដោយអត្ថន័យដ៏ ជ្រាលជ្រៅដើម្បីកសាងទំនាក់ទំនងកាន់តែល្អរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បន្តថា ក្នុងនាមជាសមាជិកសកម្មរបស់អាស៊ាន កម្ពុជាសូមកោតសរសើរចំពោះសារដ៏ច្បាស់លាស់ របស់ប្រធានាធិបតីអាមេរិក ហើយ សម្តេចតេជោ ហ៊ុន សែន មានបំណងជំរុញកិច្ចទំនាក់ទំនងនេះបន្ថែមទៀតឲ្យ កាន់តែជ្រាលជ្រៅ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានទទួលយកការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ដើម្បីចូលរួមកិច្ចប្រជុំ កំពូលពិសេស អាស៊ាន - អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅត្រីមាសទីមួយនៃឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក។

អំពីទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ សម្តេចតេជោហ៊ុន សែន បានឯកភាពជាមួយឯកឧត្តម ដូណាល់ ត្រាំ ដែលថា ទំនាក់ទំនងរវាងប្រទេសទាំងពីបានឆ្លងកាត់នូវដំណាក់កាលតឹងតែង និងធូស្រាលជាបន្តរបន្ទាប់។ ទោះយ៉ាងណាក៏ដោយ សម្តេចតេជោ យល់ថា យើងមិនត្រូវឲ្យខ្លួនយើងក្លាយជាចំណាប់ខ្មាំងនៃទំព័រខ្មៅងងឹតខ្លះនៃប្រវត្តិសាស្ត្ររបស់យើង នោះទេ។ មានដំណាក់កាលដ៏ស្រស់បំព្រងជាច្រើនផ្សេងទៀត ដែលមានសារៈប្រយោជន៍ក្នុងការបំពាក់បំប៉ន ពូនជ្រំសម្រាប់ធ្វើឲ្យ ទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរកាន់តែមានការរីកលូតលាស់ ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បន្តថា នៅពេលបច្ចុប្បន្ននេះ មួយផ្នែកនៃវិបុលភាពរបស់ប្រជាជនកម្ពុជា គឺពិតជាបានមកពីលទ្ធផល នៃការចូលរួមវិភាគទាន ប្រស់ប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយចាប់ផ្តើមពីការធ្វើប្រជាធិបតេយ្យនូបនីយកម្ម ដោយសន្តិវិធី ដល់ការកសាងប្រទេសជាតិ អភិបាលកិច្ចសង្គម និងការទទួលបានការចូលទីផ្សារដ៏ទូលំទូលាយរបស់ សហរដ្ឋអាមេរិក។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកាយវិការដ៏សប្បុរសធម៌នេះ។

នៅក្នុងលិខិតនោះដែរ សម្តេចតេជោ បានសង្កត់ធ្ងន់ថា «សំខាន់បំផុតខ្ញុំ ទទួលបាននូវការធានា តាមរយៈ ការអះអាងដ៏ ជាក់លាក់ របស់ឯកឧត្តម ក្នុងការស្វែងរកការចូលរួមដ៏ពិតប្រាកដមួយក្នុងការអនុវត្តិល័យជាជិបតេយ្យ សេរីពបុគ្គល និង នីតិរដ្ឋជាជាងការផ្លាស់ប្តូររបប។ ជាប្រទេសមួយដែលមានលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចី ឯកឧត្តមប្រហែលជាអាចទទួល ស្គាល់ការតស៊ូរបស់យើងខ្ញុំក្នុងការស្វែងរកសន្តិភាពពេញលេញមួយ ដែលជា លក្ខខណ្ឌមិនអាចខ្វះបាន មុនពេលដែល យើងខ្ញុំអាចកសាងប្រទេសឡើងវិញ ដោយប្រកាន់ខ្ជាប់នូវប្រព័ន្ធប្រជាធិបតេយ្យពហុបក្ស ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះការ យោគយល់និងការអត់ធ្មត់របស់ ឯកឧត្តមចំពោះបញ្ហាអស់ទាំងនេះ ហើយខ្ញុំមានសេចក្តីរីករាយ ឲ្យក្រុមការងារកិច្ចការបរទេស របស់យើងខ្ញុំ ធ្វើការជាមួយក្រុមការងារកិច្ចការបរទេសរបស់ឯកឧត្តម ដើម្បីស្តារ ទំនុកចិត្តនិងភាពជឿជាក់ឡើងវិញ នឹងកសាងឡើងវិញ នូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរ ដូចដែល ឯកឧត្តម បានបញ្ជាក់នៅក្នុង លិខិតបស់ ឯកឧត្តម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation