ទឹកជំនន់សម្លាប់មនុស្សយ៉ាងហោច៣៩នាក់នៅក្នុងរដ្ឋធានីនៃប្រទេសកុងហ្គោ
| ព័ត៌មានអន្តរជាតិ
SHARE

អាជ្ញាធរនិយាយថា យ៉ាងហោចណាស់មនុស្ស ៣៩ នាក់ស្លាប់ ដោយសារទឹកជំនន់ កាលពីថ្ងៃអង្គារ នៅគីនសាសានៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងមួយយប់ ដែលបង្កឱ្យមានការបាក់ដី នៅក្បែរសាកលវិទ្យាល័យ។

នៅទីតាំងមួយនៅ University Avenue នៅជាយក្រុងខាងត្បូង យ៉ាងហោចណាស់ មានផ្ទះចំនួន ៣ និងផ្លូវមួយបានបាក់ចូលជ្រោះ។ អភិបាលរងខេត្ត Kinshasa លោកNéron Mbungu និយាយថា​ ក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តតាមរុករកសាកសព។

ស្ត្រីម្នាក់ បានយំសោកសង្រេង ខណៈដែលបុគ្គលិកជួយសង្គ្រោះកាកបាទក្រហម បានដឹកសាកសពជាច្រើន ទៅកាន់រថយន្តសង្គ្រោះបន្ទាន់។ លោក Andre Mwamba ដែលផ្ទះរបស់គាត់ បានដួលរលំចូលជ្រោះ និយាយថា ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមនៅម៉ោង ២ ព្រឹក និងភ្លៀងមានរយៈពេល ៤ ម៉ោង។

ទឹកជំនន់ដ៏ធំសម្បើម នៅគីនសា មានប្រជាជនជិត ១២ លាននាក់ មានហេដ្ឋារចនាសម្ព័ន្ធឱនថយ និងជាកន្លែងដែលសង្កាត់ជាច្រើន ត្រូវបានគេរៀបចំផែនការមិនបានល្អ ទើបបណ្ដាលឲ្យមានមនុស្សស្លាប់ជាច្រើន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation