មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ទទួលបានឧបករណ៍វេជ្ជសាស្រ្ត ដើម្បីជួយដល់កុមារកម្ពុជា ដែលរងគ្រោះដោយជំងឺធ្ងន់ធ្ងរ
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ទទួលបានឧបករណ៍វេជ្ជសាស្រ្ត ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិឡាយហ្វ៍ ដើម្បីជួយដល់កុមារកម្ពុជា ដែលរងគ្រោះដោយជំងឺធ្ងន់ធ្ងរ ដោយមានការចូលរួមពីកុមារ ឪពុកម្តាយកុមារ ក្រុមវេជ្ជបណ្ឌិត និងថ្នាក់ដឹកនាំក្រុមហ៊ុន និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន។

ស្ថិតនៅក្រោមកិច្ចព្រមព្រៀងផ្តល់ជំនួយឧបករណ៍វេជ្ជសាស្រ្តនេះ គឺក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិឡាយហ្វ៍ និងឧត្ថម្ភឧបករណវេជ្ជសាស្រ្តមួយចំនួនដល់មន្ទីរពេទ្យ ដូចជា មូនីទ័រអ្នកជំងឺ ឧបករណ៍វះកាត់កុមារ និងជួយចេញថ្លៃវះកាត់សម្រាប់អ្នកជំងឺជាង ១០០នាក់ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីលើកកំពស់គុណភាពនៃការព្យាបាល និងសេវាកម្មថែទាំសុខភាពសម្រាប់កុមារ និងអ្នកជំងឺដទៃទៀត ដែលត្រូវទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។

លោក អាឡិន ថៃ នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិឡាយហ្វ៍ បានមានប្រសាសន៍ថា នេះគឺជាការចូលរួមចំណែក អភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តភាព ជាពិសេសដោយលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលយើងជឿជាក់ថា ឧបករណ៍វេជ្ជសាស្រ្តនេះ និងផ្តល់នូវគុណភាពល្បឿននៃការព្យាបាល និងការយកចិត្តទុកដាក់ខ្ពស់ដល់អ្នកជំងឺជាពិសេសកុមារ។

លោកស្រី វេជ្ជបណ្ឌិត ម៉ៃកូ កូជីវ៉ូ នាយកគម្រោងមន្ទីរពេទ្យមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន មានប្រសាសន៍ថា មន្ទីរពេទ្យនេះមានការកើនឡើងនូវចំនួនអ្នកជំងឺមកពីបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា ហើយការសម្រាកព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ផ្តល់ជូនដោយឥតថ្លៃសម្រាប់កុមារក្រីក្រ។ ឪពុកម្តាយដែលគ្មានលទ្ធភាពមិនអាចបញ្ជូនកូនៗទៅទទួលការព្យាបាលជំងឺមហារីក និងស្ថានភាពធ្ងនធ្ងរផ្សេងទៀតមកព្យាបាលនៅទីនេះដោយគ្មានការព្រួយបារម្មណ៍។ លោក ហុរីអ៊ុឈិ យូស៊ុកិ អគ្គនាយកគ្រប់គ្រងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បានឲ្យដឹងថា យើងផ្តោតលើការយកចិត្តទុកទៅលើការព្យាបាលជំងឺធ្ងន់ធ្ងរលើកុមារ ជាពិសេសគឺជំងឺមហារីក៕អត្ថបទ ៖ អៀវ ឈៀងនី



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation