ព័ត៌មានអន្តរជាតិ

ប៉ូលិសបាញ់កាណុងទឹកបំបែកក្រុមបាតុករនៅពេលដែលការប៉ះទង្គិចគ្នាផ្ទុះឡើងក្នុងការតវ៉ានៅស៊ីលី

image

ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងកាណុងទឹកដើម្បីបំបែកក្រុមបាតុករនៅក្នុងរដ្ឋធានីសាន់ត្យាហ្គោ (Santiago) ប្រទេសស៊ីលីកាលពីថ្ងៃអង្គារខណៈដែលការតវ៉ាដោយហិង្សាបានបន្តកើតឡើង។ ការតវ៉ានៅក្នុងរដ្ឋធានីសាន់ត្យាហ្គោ (Santiago) បានកើតឡើងជាង១ខែមកហើយនិងជាផ្នែកមួយនៃការតវ៉ាទ្រង់ទ្រាយធំដែលបានធ្វើឡើងនៅទូទាំងប្រទេសស៊ីលី។

ពលរដ្ឋស៊ីលីជាច្រើនបានចូលរួមក្នុងការដើរក្បួននិងការប្រមូលផ្តុំដែលមានគោលបំណងដាក់សម្ពាធឲ្យរដ្ឋាភិបាលលើកកម្ពស់កម្រិតជីវភាពរស់នៅតាមរយៈការតម្លើងប្រាក់ឈ្នួលនិងកែលម្អប្រព័ន្ធអប់រំ។ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីស៊ីលីលោក ស៊ីបាស្ទៀន ភីណេរ៉ា (Sebastián Piñera) បានប្រកាសថាចំនួនកងកម្លាំងប្រដាប់អាវុធដែលដាក់ពង្រាយនៅតាមដងផ្លូវនឹងកើនឡើងហើយពួកគេនឹងទទួលបានសិទ្ធិអំណាចថ្មីក្នុងការការពារទ្រព្យសម្បត្តិសាធារណៈ។

យោធាស៊ីលីត្រូវបានក្រុមសិទ្ធិមនុស្សចោទប្រកាន់ថាបានប្រើប្រាស់កម្លាំងហួសប្រមាណក្នុងការបង្ក្រាបក្រុមបាតុករដែលប្រើអំពើហិង្សា។ វិទ្យាស្ថានសិទ្ធិមនុស្សជាតិស៊ីលីបាននិយាយថា មនុស្ស២៦នាក់បានបាត់បង់ជីវិតនិងជនស៊ីវិល២ពាន់៣រយនាក់ទៀតបានរងរបួសក្នុងការតវ៉ាកន្លងមកនេះ៕

ព័ត៌មានទាក់ទង...