សាកសព១៦នាក់ក្នុងចំណោមសាកសពជនជាតិវៀតណាម៣៩នាក់ដែលស្លាប់ក្នុងទូរកុងទឺន័រនៅអង់គ្លេសត្រូវបានបញ្ជូនទៅដល់វៀតណាម
| ព័ត៌មានអន្តរជាតិ
SHARE

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសវៀតណាមបានរាយការណ៍ថាសាកសពមនុស្ស១៦នាក់ក្នុងចំណោមសាកសពជនជាតិវៀតណាមទាំង៣៩នាក់ដែលបានស្លាប់នៅពេលដែលក្រុមជួញដូរមនុស្សបានដឹកពួកគេតាមរថយន្តកុងទឺន័រចូលទៅប្រទេសអង់គ្លេសកាលពីខែមុននោះត្រូវបានបញ្ជូនទៅដល់ស្រុកកំណេីតរបស់ពួកគេក្នុងប្រទេសវៀតណាមហេីយ។

គេហទំព័រព័ត៌មាន VNExpress បានរាយការណ៍ថាសាកសពទាំង១៦នាក់បានមកដល់ប្រទេសវៀតណាមនៅព្រឹកថ្ងៃពុធនេះតាមជើងហោះហើរដែលចុះចតនៅក្នុងរដ្ឋធានីហាណូយ។ គេហទំព័រព័ត៌មាន VNExpress រាយការណ៍ថាសាកសពត្រូវបានផ្ទេរដាក់ក្នុងរថយន្តសង្គ្រោះបន្ទាន់ដើម្បីដឹកទៅកាន់ខេត្តកំណើតរបស់ពួកគេនៅភាគខាងត្បូងរដ្ឋធានីហាណូយ។

សូមរម្លឹកថាសាកសពជនជាតវៀតណាមចំនួន៣៩នាក់ត្រូវបានរកឃើញនៅថ្ងៃទី២៣ខែតុលានៅទីប្រជុំជនមួយស្ថិតនៅភាគខាងកើតទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ ប៉ូលិសបាននិយាយថាជនរងគ្រោះមានអាយុចន្លោះពី១៥ទៅ៤៤ឆ្នាំ។

សាកសពទាំង៣៩នាក់ដែលមានស្ត្រី៨នាក់ផងត្រូវបានគេជឿថាបានបង់លុយអោយក្រុមជួញដូរមនុស្សដេីម្បីបានចូលមកប្រទេសអង់គ្លេស។ ជនសង្ស័យមួយចំនួនក្នុងករណីនេះត្រូវបានចាប់ខ្លួននៅអង់គ្លេសនិងវៀតណាម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation