កម្ពុជា_អូស្ត្រាលី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងទេសចរណ៍
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃទី២៨ វិច្ឆិកានេះនៅស្តីការក្រសួងការបរទេសនិងសហប្រតិ បត្តិការអន្តរជាតិឯកឧត្តមប្រាក់សុខុនឧប នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានជួបពិភាក្សាជាមួយលោកជំទាវ អេន ជេឡាAngela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាចប់អាណត្តិការទូតជម្រាបលា។

កិច្ចពិភាក្សារវាងឯកឧត្តមឧប នាយក រដ្ឋមន្ត្រីប្រាក់សុខុនជា មួយ នឹងលោកជំទាវឯកអគ្គរដ្ឋ ទូតអូស្ត្រាលី ដែលនឹងបញ្ចប់អាណត្តិបេសកម្មកាទូតនៅកម្ពុជាបានពិភាក្សាសំខាន់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាអូស្ត្រាលីលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មទេស ចរណ៍អប់រំសុខាភិបាល។

ជាមួយគ្នានោះដែរកិច្ចពិភាក្សាបាន ផ្តោតសំខាន់ទៅលើលើការលើកកម្ពស់ស្ត្រីមានសិទ្ធិចូលរួមក្នុងការសម្រេចក្នុងការធ្វើសេចក្តីសម្រេចនិងការលើកកម្ពស់សម ភាពយេនឌ័រស្ត្រីនិងក្មេងស្រី។

ឯកឧត្តម​ កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសមាន ប្រសាសន៍ លោកជំទាវឯកអគ្គរដ្ឋទូតអូស្ត្រាលីបានបញ្ចប់បេសកម្មការទូតរយៈពេលជាង ៣ ឆ្នាំនៅកម្ពុជាត្រូវបានឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីគ្រាត់មន្ត្រីក្រសួងការបរទេសបានសំដែងការអបអរសាទរចំពោះការ បញ្ចប់បេសកកម្មកាទូតប្រកប ដោយជោគជ័យនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនបានបញក់ទៀតថានៅក្នុងអាណិតបេសក កម្មកាទូតជាង ៣ឆ្នាំនៅកម្ពុជាលោកជំទាវឯក អគ្គរដ្ឋទូតអូស្ត្រាលីបានបំពេញតួនាទីបន្តពង្រឹងកិច្ចសហការពេលភាគីរវាងកម្ពុជានិងអូស្ត្រាលីកាន់តែរឹងមាំនិងកាន់តែស៊ីជម្រៅពង្រីកវិសាលភាពនៃកិច្ចសហប្រតិ បត្តិការ។

នៅក្នុងអាណត្តិបេសកម្មកាទូតរបស់លោកជំទាវនៅកម្ពុជាបានបង្កើតឲ្យមានកិច្ចព្រមព្រៀងសហការនៃកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីរវាងក្រសួងការបរ ទេសកម្ពុជាជាមួយនឹងក្រសួងការបរទេសអូស្ត្រាលីរួមមានកិច្ចប្រជុំឧត្តមមន្ត្រីការបរទេសនៃប្រទេសទាំងពីរលើកទី១ នៅប្រទេសអូស្ត្រាលីទីក្រុងកង់បេរ៉ានៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នោះភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការពេលភាគីលើគ្រប់វិស័យធ្វើឲ្យកិច្ច សហការរវាងប្រទេសទាំងពីរកាន់តែទូលំ ទូលាយបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនក៏បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលអូស្ត្រាលីដែលបានផ្ដល់ជំនួយដល់ច្រើនសម្រាប់ អភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យរួមមានការអភិ វឌ្ឍន៍វិស័យសេដ្ឋកិច្ចឧស្សាហ កម្ម.កសិកម្ម.ធារាសាស្រ្ត ការ កសាងហេដ្ឋារចនា សម្ព័ន្ធ. ពាណិជ្ជកម្មជលផល.វិស័យអប់រំ.សុខាភិបាលវិស័យដោះមីន.ការផ្ដល់ជំនួយសម្រាប់សាលាក្តីខ្មែរក្រហមនិងការបណ្ដុះ បណ្ដាល ធន ធាន មនុស្សតាមរយៈការផ្ដល់អាហារូប ករណ៍ដល់មន្ត្រនិងនិស្សិតកម្ពុជាទៅបន្តការ សិក្សានៅប្រទេសអូស្ត្រាលីដើម្បីយក ចំណេះដឹងមកអភិវឌ្ឍប្រទេសជាតិ។

ជំនួយអភិវឌ្ឍរបស់រដ្ឋាភិបាលអូស្ត្រាលីផ្តល់មកកម្ពុជាគិតពី ឆ្នាំ២៩៩២ ដល់ឆ្នាំ ២០១៨ នេះមានប្រមាណទឹកប្រាក់ចំនួនជាង ១០០០លានដុល្លារ។

ជាការឆ្លើយតបលោកជំទាវឯកអគ្គ រដ្ឋទូតអូស្ត្រាលីដែលនឹងបញ្ចប់បេសកម្មកាទូតនៅកម្ពុជាបានជម្រាបជូនឯកឧត្តមឧប នាយករដ្ឋមន្ត្រីប្រាក់សុខុនថា. នៅក្នុងអាណត្តិបេសកម្មការទូតរបស់លោកជំទាវវគ្គពេលជាង៣ ឆ្នាំនៅកម្ពុជាគឺមានកិច្ចសហប្រតិ បត្តិការល្អជាមួយនឹងរាជរដ្ឋា ភិបាលកម្ពុជាជាពិសេស តាម រយៈ ក្រសួងការបរទេសដែលធ្វើអោយបេសកកម្មការ ទូតរបស់លោកជំទាវទទួលបានជោគជ័យ។
រដ្ឋាភិបាលកម្ពុជា_អូស្ត្រាលី បានពិភាក្សា ពង្រីកទំហំពាណិជ្ជកម្មនិងវិស័យសេដ្ឋកិចនិងការលើក ទឹកចិត្តអ្នកវិនិយោគទុន នៃប្រទេស ទាំងពីរទោះបីជាកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរមាន ការកើនឡើងក៏ដោយ។

ជាមួយគ្នានោះដែរភាគីទាំងពីរក៏បានពង្រឹងលើការជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យទេសចរណ៍អូស្ត្រាលីឲ្យមកបំពេញដំណើរទស្សនកិច្ចនៅកម្ពុជាបានកាន់តែច្រើនបន្តទៀត។

លោកជំទាវឯកអគ្គរដ្ឋទូតអូស្ត្រាលីបានបញ្ជាក់ថា.ទំនាក់ ទំនងនៃកិច្ចសហប្រតិ បត្តិការរវាងកម្ពុជា-អូស្ត្រាលីជាលក្ខណៈទ្វេ ភាគីមានកិច្ច សហការវិស័យសេដ្ឋកិច្ច. ពាណិជ្ជកម្ម,ទេស ចរណ៍ អប់រំកិច្ចសហ ប្រតិបត្តិការបណ្ដបណ្ដាលសមត្ថភាពយោធាកិច្ចសហការ។ល៕

អត្ថបទៈ វង សុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation