កម្ពុជានិងអាល្លឺម៉ង់ ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន២ ក្នុងទំហំទឹកប្រាក់សរុប ៧៤លានដុល្លារ
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន២ ដែលមានទឹកប្រាក់សរុប ចំនួន ៦៧.១លានអឺរ៉ូ ដែលស្មើនឹងប្រមាណ ៧៤លានដុល្លារអាមេរិក។

តាមរយៈកិច្ចព្រមព្រៀងហរិញ្ញប្បទានសហប្រតិបត្តិការឆ្នាំ២០១៨នេះ ដែលជាកិច្ចព្រមព្រៀងក្របខ័ណ្ឌរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងផ្តល់ឥណទានសម្បទានចំនួន ៣០លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួន ២លានអឺរ៉ូ សម្រាប់ហិរញ្ញប្បទានលើគម្រោងប្រសិទ្ធិភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ។ ឥណទានសម្បទានចំនួន ៣០លានអឺរ៉ូ គឺឥណទានសម្បទានទី១ ដែលភាគីអាល្លឺម៉ង់ហៅថា «Reduced Interest Loan» នឹងត្រូវបានផ្តល់តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងឥណទានជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) នៅពេលក្រោយទៀត ដើម្បីទទួលបានឥណទាន មកប្រើប្រាស់សម្រាប់អនុវត្តគម្រោងប្រសិទ្ធិភាពថាមពល សម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ។

ស្របពេលជាមួយគ្នានោះដែរ តាមរយៈកិច្ចព្រមព្រៀងហរិញ្ញប្បទានសហប្រតិបត្តិការឆ្នាំ២០១៩នេះ ដែលជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងផ្តល់ឥណទានសម្បទានចំនួន ៣០លានអឺរ៉ូ សម្រាប់ហិរញ្ញប្បទាន លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា និងហិរញ្ញប្បទាន ឥតសំណងចំនួន ៥.១លានអឺរ៉ូ សម្រាប់គាំទ្រការធ្វើហិរញ្ញប្បទានលើគម្រោងជាក់លាក់មួយចំនួនទៀត។ ឥណទានសម្បទានចំនួន ៣០លានអឺរ៉ូ ជាឥណទានសម្បទានទី២ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ដែលនឹងត្រូវបានផ្តល់តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើកិច្ចព្រម ព្រៀងឥណទាន ជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) នៅពេលក្រោយទៀត ដើម្បីទទួលបានឥណទាន មកប្រើប្រាស់សម្រាប់អនុវត្តគម្រោងជាក់ស្តែង៕អត្ថបទ៖ ចេង ឆហួត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation