កម្ពុជាដាក់សម្ពោធជាផ្លូវការនូវរោងចក្រផលិតកៅស៊ូដំបូងគេ ដែលបានបោះទុនទឹកប្រាក់ប្រមាណជាង ៤០លាន ដុល្លារ
| ព័ត៌មានជាតិ
SHARE

វិស័យកសិកម្មនៅតែជាវិស័យនាំមុខមួយក្នុងចំណោមវិស័យដទៃទៀត ដែលបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កំណើនផលទុនជាតិ និងចំណូលពីការនាំចេញផលិតផលកសិកម្ម។ វិស័យនេះក៏បានផ្តល់ការងារ និងផលចំណូលជួយទ្រទ្រង់ជីវភាពគ្រួសារកសិករនៅតាមទីជនបទផងដែរ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ លោក ឧកញ៉ា ទ្រីភាព ជាស្ថាបនិកក្រុមហ៊ុនទ្រីភាព អ៊ីមផត អិចផត បានដាក់សម្ភោធរោងចក្រដំណើរការកែច្នៃកៅស៊ូសាកល្បងជាលើកដំបូងនៅក្នុងខេត្តព្រះវិហារ ដែលរោងចក្រនេះ មានវិសាលភាពក្នុងការផលិតកៅស៊ូជាង ៣តោននៅក្នុងមួយម៉ោង ដែលអាចចាត់ទុកថា ជារោងចក្រធំមួយក្នុងប្រទេសកម្ពុជា នេះក៏បានឆ្លុះបញ្ជាក់ពីភាពរីចំរើនរបស់កម្ពុជា លើវិស័យមួយនេះ។ លោកឧកញ៉ាថា ការបង្កើតក្រុមហ៊ុននេះឡើងក្នុងគោលបំណងដើម្បីជាការរួមចំណែកដល់ការ អភិវឌ្ឍន៍និងផ្តល់ការងារជូនពលរដ្ឋរហូតជាង ៣ពាន់នាក់ ដូច្នេះលោកឧកញ៉ា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានចំការកៅស៊ូអាចយកមកលក់ឲ្យក្រុមហ៊ុនលោកផ្ទាល់ និងលែងកង្វល់រឿងខ្វះអ្នកទិញ។

ឆ្លើយតបនឹងប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែបានរំឭកអំពីការរីកចម្រើន និងសក្ដានុពលនៃឧស្សាហកម្មកៅស៊ូធម្មជាតិនៅកម្ពុជា ដោយហេតុតែដំណាំនេះ បានបង្កើនប្រាក់ចំណូលនិងបង្កើតអាជីពនៅជនបទ ជួយកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក ក៏ដូចជាឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០ ដែលមានគោលដៅចម្បងៗ ចំនួនរួមមានដូចជា ១. បង្កើនផ្ទៃដីកៅស៊ូសរុបឱ្យដល់ ៤៤១.០០០ហិកតា ដែលក្នុងនោះនឹងបង្កើនផ្ទៃដីកៅស៊ូចៀរជ័យយកផល ឱ្យដល់ ៣៤៣.០០០ហិកតា, ២. បង្កើនផលិតកម្មកៅស៊ូឱ្យដល់ ៤២០.០០០តោន និង៣. បង្កើនការនាំចេញកៅស៊ូឱ្យដល់ ៤០៨.០០០តោន នៅក្នុងឆ្នាំ២០៣០។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ឲ្យក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិចផត ហៅ ចំការកៅស៊ូ ទ្រីភាព បឹងទន្លេម្រេច វិនិយោគអភិវឌ្ឍន៍លើដីសម្បទានសេដ្ឋកិច្ចស្ថិត ក្នុងភូមិសាស្រ្តឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ នៅលើផ្ទៃដីទំហំ ៩៩១៦ហិកតា នាអំឡុងឆ្នាំ២០១០។ ការវិនិយោគអភិវឌ្ឍរបស់ក្រុមហ៊ុន នេះ អាចដំណើការទៅបាន និងទទួលបាននូវសមទ្ឋិផលដ៏ធំធេងនាពេលនេះ នោះក៏ដោយសារតែប្រទេសជាតិ មានសុខសន្តិភាព សុវត្ថិភាពពេញលេញ ជាមួយគោលនយោបាយបើកជំហរទីផ្សារសេរី មានការលើកទឹកចិត្តដល់អ្នកវិនិយោគទុនទាំងក្នុងស្រុកនិងក្រៅស្រុកផងដែរ៕
អត្ថបទ៖ ចេង ឆហួត


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation