ស្ពានអាកាសថ្មើរជើង(sky walk) ត្រូវបានតម្លើងត្រង់ចំណុចចំណតរថយន្តផ្សារកំពង់ស្ពឺ
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញចុះពិនិត្យមើលការតភ្ជាប់បង្គោលទាំងសងខាងនៃស្ពានអាកាសថ្មើរជើង(sky walk) ត្រង់ចំណុចចំណតរថយន្តផ្សារកំពង់ស្ពឺ ។

ដូច្នេះកំណត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៧-៤៨ នឹងត្រូវធ្វើការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នចាប់ពីម៉ោង ១០:០០ នាទីព្រឹក រហូតដល់ម៉ោង ១៧:០០នាទីរសៀល

សូមបញ្ជាក់ផងដែរថាបងប្អូន​ប្រជាពលរដ្ឋ​ដែល​មានបំណង​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ​ សូមមេត្ដា​យោគយល់​និងជ្រាប​ ជា​ពិ​សេស​គឺ​នគរបាល​ចរាចរណ៍​បានកំណត់ផ្លូវវាង​ នៅចំណុច​ភ្លើង​ស្តុប​ចំនួន​ពីរកន្លែងនៅលេីកំ​ណា​ត់ផ្លូវជាតិលេខ​ ៤​ ÷
+​ ពីទិសខាងកេីត​ ឆ្ពោះទៅទិសខាងលិច​ ចំណុច​ ភ្លើង​ស្តុប​ មុខមន្ទីរសាធារណៈការខេត្ដកំពង់ស្ពឺ​ មានផ្លូវវាងបត់ឆ្វេងដៃ​ឡេីងទៅកាត់មុខពន្ធនាគារខេត្ដ​ ហួសទៅវិមានឯករា​ជ្យ​ ឆ្ពោះ​ទៅស្ពានថ្មី​ ចំ​ណុចភ្លេីងស្ដុបផ្លូវបំបែកច្បារ​ម​ន​ ចន្លោះ​គីឡូ​ម៉ែ​ត្រ​លេខ​ ៤៨-៤៩​ ឡេីង​ផ្លូវជាតិ​លេខ​៤​ តែម្ដង​។
+​ ពីទិសខាងលិច​ ឆ្ពោះ​ទៅ​ទិសខាងកេីត​ បត់ស្ដាំ​ដៃ​ ត្រង់​ចំណុច​ភ្លើង​ស្តុប​ច្បារមន​ គីឡូម៉ែត្រ​លេ​ខ​ ៤៨-៤៩​ តាមស្ពានថ្មីសំដៅមកវិមានឯករាជ្យ​ ប​ត់ស្ដាំ​តាមផ្លូវ​បេតុង​មុខពន្ធនាគារខេត្រួចដ​បត់​ឆ្វេង​ដៃ​ឡេីងមកតាមស្ពានថ្មី​ ឆ្ពោះ​ទៅកាន់​ផ្លូវជា​តិ​លេខ​៤​ តែម្ដង​។

ទន្ទឹម​នឹង​នេះ​សូមបងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគ​យល់​ និងចូលរួមសហការ​ជាមួយ​សមត្ថកិច្ច​នគរបា​ល​ចរាចរណ៍​ដែលស្ថិតនៅបញ្ជាចរាចរណ៍ជូន​ បងប្អូន​សម្រួល​ការ​ធ្វើ​ដំណើ​រ​ឆ្លងកាត់​ ដោយមាន​សុវត្ថិភាព​ខ្ពស់​ សូមអរគុណ​...!


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation