ពលរដ្ឋភៀសខ្លួនស៊ូដង់ខាងត្បូងមួយចំនួនត្រលប់ទៅផ្ទះសម្បែងវិញបន្ទាប់ពីសង្គ្រាម
| ព័ត៌មានអន្តរជាតិ
SHARE

ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពមួយ នៅស៊ូដង់ខាងត្បូង កាលពីឆ្នាំមុន បានលើកទឹកចិត្តគ្រួសារដែលផ្លាស់ទីលំនៅជាច្រើន ឱ្យធ្វើការសម្រេចចិត្តចាកចេញពីជំរុំ និងត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។

ប្រជាជនប្រមាណ ៦០ ម៉ឺននាក់ ដែលត្រូវបានផ្លាស់ទីលំនៅ ឬកំពុងរស់នៅក្នុងជំរុំជនភៀសខ្លួន នៅក្រៅប្រទេស ចាប់តាំងពីសង្គ្រាមស៊ីវិល បានផ្ទុះឡើងនៅក្នុងប្រទេសស៊ូដង់ខាងត្បូង កាលពី ៦ ឆ្នាំមុនបានវិលត្រឡប់ទៅវិញ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានចុះហត្ថលេខាកាលពីខែកញ្ញា។

បេសកកម្មរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង កំពុងជួយអ្នកដែលធ្វើការសម្រេចចិត្ត ចាកចេញពីកន្លែងការពាររបស់ខ្លួន ដោយមានការគាំទ្រខាងភ័ស្តភា។

អ្នកតំណាងពិសេស នៃអគ្គលេខាធិការនិងជាប្រធាន UNMISS លោក David Shearerថ្លែអថា“ អ្នកទាំងនោះបានវិលត្រឡប់មកពីប្រទេសជិតខាង ហើយអ្នកខ្លះបានត្រឡប់ទៅផ្ទះរបស់ពួកគេពីក្នុងប្រទេសស៊ូដង់ខាងត្បូងរឲ។ "

ក្រុមគ្រួសារជាច្រើនមានអារម្មណ៍ថា មានសុវត្ថិភាពគ្រប់គ្រាន់ ក្នុងការត្រឡប់ទៅផ្ទះវិញ តែអ្នកខ្លះមិនច្បាស់ដោយសារតែការពន្យាពេល ក្នុងដំណើរការសន្តិភាពរួមទាំងការសម្រេចចិត្តថ្មីៗ ដើម្បីពង្រីកការបង្កើតរដ្ឋាភិបាលអន្តរកាលមួយសម្រាប់រយៈពេល ១០០ ថ្ងៃទៀត។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation