បុគ្គលិកសុខភាព៤នាក់បានបាត់បង់ជីវិតក្នុងការវាយប្រហារទៅលើមជ្ឈមណ្ឌលប្រឆាំងជំងឺអេបូឡានៅកុងហ្គោ
| ព័ត៌មានអន្តរជាតិ
SHARE

ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា យុទ្ធជនសកម្មប្រយុទ្ធ នៅភាគខាងកើតកុងហ្គោ បានសម្លាប់បុគ្គលិកសុខាភិបាលចំនួន ៤ នាក់និងរងរបួស ៥ នាក់ទៀត ក្នុងនោះមានបុគ្គលិកម្នាក់មកពីអង្គការសុខភាពពិភពលោក (WHO) ក្នុងការវាយប្រហារលើមជ្ឈមណ្ឌលឆ្លើយតបមេរោគអេបូឡាចំនួន ២ កាលពីថ្ងៃព្រហស្បតិ៍ (២៨ វិច្ឆិកា) ។

អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បន្តថាអ្នកស្លាប់រួមមានសមាជិកក្រុមចាក់វ៉ាក់សាំង​ អ្នកបើកបរ ២ នាក់ និងមន្ត្រីប៉ូលីសម្នាក់។ គ្មានបុគ្គលិករបស់ខ្លួនណាម្នាក់ ត្រូវបានសម្លាប់ទេ ហើយមនុស្ស ៥ នាក់ដែលរងរបួស គឺមកពីក្រសួងសុខាភិបាលនៃប្រទេសកុងហ្គោ។

អគ្គនាយកអង្គការសុខភាពពិភពលោក និយាយថា មនុស្សជាច្រើនអាចស្លាប់ដោយសារជំងឺអេបូឡា ប្រសិនបើបុគ្គលិកសុខាភិបាលមិនអាចបំពេញការងាររបស់ពួកគេដោយសុវត្ថិភាព៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation