មនុស្ស១៨,០០០នាក់ត្រូវបានជម្លៀសដោយសារទឹកជំនន់នៅកេនយ៉ា
| ព័ត៌មានជាតិ
SHARE

មនុស្សជាង ១៨.០០០ នាក់នៅទូទាំងប្រទេសកេនយ៉ា ត្រូវបានផ្លាស់ទីលំនៅដោយសារតែការចាប់ផ្តើម នៃរដូវភ្លៀងដ៏ធ្ងន់ធ្ងរ។ នេះបើយោងតាមសមាគមកាកបាទក្រហម នៃប្រទេសកេនយ៉ា។

យ៉ាងហោចណាស់ មានមនុស្ស ១២០ នាក់នៅទូទាំងប្រទេសបានស្លាប់ រួមទាំង ៧២ នាក់បាត់បង់ជីវិត នៅក្នុងតំបន់ West Pokot County នៅភាគពាយព្យនៃប្រទេសកេនយ៉ា។

នៅតាមផ្លូវធំ ៗ និងស្ពានធំ ៗ ខាងលិចត្រូវបានខូចខាតដែលធ្វើឱ្យមានការលំបាកក្នុងការផ្តល់ជំនួយមនុស្សធម៌ ក្នុងតំបន់ដែលរងផលប៉ះពាល់។ គ្រូពេទ្យព្រួយបារម្ភថា​ នាឆ្នាំនេះ ជំងឺផ្សេងៗទៀតអាចរាល ដោយសារភ្លៀងធ្លាក់ខ្លាំងមិនធម្មតា។ នាយកដ្ឋានឧតុនិយមកេនយ៉ាព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងនៅទូទាំងប្រទេស សម្រាប់ប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ក្រុមអ្នកជំនាញ និយាយថា ការប្រែប្រួលអាកាសធាតុមានផលប៉ះពាល់យ៉ាងខ្លាំងព្រោះជិត ១០០% នៃកសិកម្មរបស់ប្រទេសកេនយ៉ា ទទួលបានទឹកភ្លៀង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation