យោធាកូរ៉េខាងត្បូងនិយាយថាកូរ៉េខាងជើងបានបាញ់សាកល្បងអាវុធរយៈចម្ងាយខ្លី២ដើម
| ព័ត៌មានអន្តរជាតិ
SHARE

កូរ៉េខាងជើង បាញ់គ្រាប់មិនទាន់កំណត់អត្តសញ្ញាណ នៅថ្ងៃព្រហស្បតិ៍ យោធាកូរ៉េខាងត្បូង និយាយថា ការបាញ់បង្ហោះលើកទី ១ ក្នុងរយៈពេលជិតមួយខែចំពេលមានភាពជាប់គាំង នៅក្នុងកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនដែលជាថ្ងៃផុតកំណត់មួយឆ្នាំ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។

យោធាកូរ៉េខាងត្បូង និយាយថាកូរ៉េខាងជើងបានបាញ់ផ្លោងពីរគ្រាប់ចេញពីខេត្តភាគខាងកើត ចូលទៅក្នុងសមុទ្រ ក្បែរឆ្នេរសមុទ្ររបស់ខ្លួន។ ការបាញ់នេះ គឺជាលើកដំបូងចាប់តាំងពីកូរ៉េខាងជើងបាញ់មីស៊ីលពីរគ្រាប់ ចូលសមុទ្រ រវាងឧបទ្វីបកូរ៉េ និងជប៉ុន កាលពីថ្ងៃទី ៣១ ខែតុលា។

គួររម្លឹកថា ការបាញ់សាកល្បងអាវុធរយៈចម្ងាយខ្លី២ដើម កើតឡើងបន្ទាប់ពីកូរ៉េខាងត្បូង បានដកថយពីការសម្រេចចិត្តលុបចោលកតិកាសញ្ញាចែករំលែកព័ត៌មានចារកម្ម ជាមួយជប៉ុន ដែលជាធាតុសំខាន់នៃកិច្ចសហប្រតិបត្តិការសន្តិសុខ ក្នុងតំបន់រវាងសម្ព័ន្ធមិត្តអាស៊ី ដ៏ធំបំផុតទាំងពីរ របស់សហរដ្ឋអាមេរិក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation