ព័ត៌មានជាតិ

អភិបាលខេត្តកំពតជំរុញឲ្យពន្លឿនការងារររៀបចំពិធីបុណ្យសមុទ្រឲ្យបានឆាប់រហ័ស

image

ខេត្តកំពត៖ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ដែលខេត្តកំពតធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្តើម នៅថ្ងៃទី២០ ២១ ២២ ខែធ្នូឆ្នាំ ២០២១៩ខាងមុខនេះហើយ ប៉ុន្តែមកទល់ពេលនេះ គម្រោងផែនមួយចំនួនដែលត្រៀមការរៀបចំបាននិងកំពុងជំរុញអនុវត្តឲ្យបានសម្រេចឆាប់រហ័សក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តកំពតនិងអ្នកពាក់ព័ន្ធផ្សេងៗរបស់ខេត្ត។
ពិសេសអភិបាលខេត្តកំពតមានការយកចិត្តទុកដាក់ព្រួយបារម្ភ និងបានជំរុញដល់អនុគណៈកម្មការនិមួយៗ ត្រូវយកចិត្តទុកដាក់ ពន្លឿនកិច្ចការងារនៅសេសសល់ឲ្យបានរួចរាល់លឿនបំផុត ឲ្យអស់លទ្ធភាពជាក់ស្ដែង។


ដោយនៅសល់តែ២០ថ្ងៃទៀតប៉ុណ្ណោះ ការរៀបចំបុណ្យសមុទ្រនឹងឈានចូលមកដល់ ប៉ុន្តែគម្រោងផែនការត្រៀមការងាររៀបចំមួយចំនួនមាននៅសេសសល់ហាក់មិនមានលេចចេញជារូបរាងតាមផែនការគ្រោងទុក របស់គណៈកម្មការនិមួយៗទាំងស្រុងនៅឡើយទេ ។


នៅក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំបុណ្យសមុទ្រថ្នាក់ខេត្តកាលពីព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បាន មានប្រសាសន៍នៅក្នុងឱកាសកិច្ចប្រជុំដោយបានបង្ហាញអំពីការព្រួយបារម្ភ និងបានជំរុញដល់អនុគណៈកម្មការទាំង៦ រូមមាន ៖ ១-អនុគណៈកម្មការពិ ព័រណ៍ សិល្បៈ និងសកម្មភាពកីឡាផ្សេងៗ, ២-អនុគណៈកម្មការរៀបចំមហោស្រព ម្ហូបអាហារ ភេសជ្ជៈ និងអនាម័យបរិស្ថាន, ៣-អនុគណៈកម្មការរៀបចំទីតាំងប្រារព្ធពិធីនិងហេដ្ឋារេចនាសម្ព័ន្ធ។ ,៤- អនុគណៈកម្មការសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ និងសង្រ្គោះ បន្ទាន់ , ៥- អនុគណៈកម្មការខ្លឹមសារ ពិធី ការនិងកិច្ច ប្រជុំ ពាក់ព័ន្ធ នានា, ៦- អនុគណៈកម្មការផ្គត់ផ្គង់ ត្រូវសម្រេចកិច្ចការងាររបស់ខ្លួនឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ជាពិសេសការងាររៀបចំវិថីម្ហូបអាហារ នៅតាមបណ្តោយសួនច្បារផ្លូវភ្លោះ ក្រោយផ្សារក្រណាត់។


នៅក្នុងកចិ្ចប្រជុំនោះដែរ ឯកឧត្តម បានប្រាប់ដល់មន្ទីរអប់រំ ត្រូវដឹកនាំសិស្សនុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាបលរដ្ឋ និងអាជ្ញាភូមិសង្គាត់ ធ្វើយុទ្ធនាការសំអាតទីក្រុងបន្ថែមទៀត ឲ្យបាន១សប្តាហ៍២ដងរហូតដល់ឆ្នងឆ្នាំថ្មី ហើយឯកឧត្តម ផ្តល់ជាសម្ភារៈ ដូចជាចប់ បង្គី អំបូស កញ្ឆេ សម្រាប់ការធ្វើយុទ្ធនាការនោះផងដែរ ។


យោងតាមរបាយការណ៍លទ្ធផល របស់អនុគណៈកម្មការនីមួយៗមកដល់បច្ចុប្បន្ន ការបៀបចំសម្រេចបានចន្លោះពី ៧០ទៅ៩០ភាគរយ ក្នុងនោះមានការកែលំអសោភ័ណ្ឌភាពទីក្រុងកំពត រួមមានការសាងសង់បង្គន់អនាម័យ ការដាំដើមឈើ ការរៀបចំជួសជុលកែលម្អសួនច្បារក្នុងទីក្រុង ការរៀបចំតុបតែងអំពូលភ្លើងសាធារណៈតាមផ្លូវ ទីកន្លែងប្រារព្ធពិធីនៅពហុកីឡដ្ឋានខេត្ត ស្ថាបនាឡើងវិញនូវផ្លូវបេតុង ការតម្លើងប៉ាន់ណូពំពាក់ភ្លើងអិលអ៊ីឌីដើម្បីផ្សព្វផ្សាយពីសក្ដានុពលខេត្ត ការកែលម្អខ្លោងទ្វារបុណ្យសមុទ្រ ការងាររៀបចំវិថីម្ហូបអាហារ ការតបណ្ដាញទឹក ភ្លើងប្រព័ន្ធបង្ហូរកាកសំណល់ រឹង រាវ ការជួសជុលផ្លូវចូលក្រុង រួមនឹងការងារចាំបាច់សំខាន់ៗមួយចំនួនទៀត ៕