
ខ្យល់កន្រ្តាក់បង្ករអោយរលំដើមឈើ២ដើមទាក់និងបាក់រលំបង្គោលភ្លើងសង្កត់រថយន្ត១គ្រឿង

ភ្នំពេញ៖ មេឃភ្លៀងរលឹមរួមទាំងខ្យល់កន្រ្តាក់មួយបោកបក់ធ្វើអោយដើមឈើធំមួយរលំរបើកទាំងគល់ទាក់ទាំងខ្សែរភ្លើង ធ្វើអោយរលំបង្គោលភ្លើង១ដើមសង្កត់លើរថយន្តរងការខូចខ្លាំងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុុ និងបង្ករការកកស្ទះនៅតាមបណ្តោយផ្លូវមុនីវង្ស កើតហេតុកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្ដោយមហាវិថីមុន្នីវង្ស នៅចំណុចក្បាកថ្នល់ ស្ថិតក្នុងសង្កាត់ទន្លេបាសាកខណ្ឌចំកាមន រាជធានីភ្នំពេញ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឃើញនិងបានប្រាប់ថាមុនពេលកើតហេតុគឺមេឃកំពុងភ្លៀងរលឹមស្រិចៗស្រាប់តែមានខ្យល់កន្ត្រាក់ខ្លាំងមួយបានធ្វើអោយដើមឈើធំរលំ និងរបើកទាំងឬស្សទាក់ជាមួយនិងខ្សែរភ្លើងបណ្តាលអោយបង្គោលភ្លើងបាក់សង្កត់ពីលើរថយន្តម៉ាក សាយអ៉ន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ២X-6612 សង្កត់ពីលើតំបូលរថយន្តផ្នែកកៅអីក្រោយ តែជាសំណាងគ្មានមនុស្សរងរបួស ព្រោះរថយន្តត្រូវបានម្ចាស់ចតចោលនៅមុខផ្ទះ។
បុរសម្ចាស់រថយន្តបានបន្តអោយដឹងថាដោយមុនកេីតហេតុគាត់បេីករថយន្តមកឈប់នៅមុខផ្ទះ បន្តិចក្រោយមកស្រាប់តែមានខ្យល់យ៉ាងខ្លាំង លាយឡំ និង តំណាក់ទឹកភ្លៀងផងដែររួចក៏មានបង្គាលភ្លេីងរលំសង្កត់លេីរថយន្តគាត់ពីលេី និង ដេីមត្របែកព្រៃក៏រលើងដល់គល់រលំមកលេីផ្លូវតែសំណាងល្អពេលកេីតហេតុមិនមានអ្នកដំណេីរជិះឆ្លងកាត់កុំអី មិនដឹងមានមនុស្សប៉ុន្មានរងរបួសនោះទេ បើដេីមឈេីធំបែបនេះ និង បន្ទាប់មកសមត្ថកិច្ចអាជ្ញាធរចុះមកកន្លែងកើតហេតុ អគ្គីកម្ពុជានិងសាលារាជធានីចុះមកដើម្បីដោះស្រាយនិងកាត់ដើមឈើនេះដឹកចេញពីកន្លែងកើតហេតុនិងធ្វើការដោះស្រាយជាមួយម្ចាស់រថយន្ត។
ពាក់ព័ន្ធនិងករណីនេះផងដែរ ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានបញ្ចេញមតិទថា ពួកគាត់មិនដែលឃើញបង្គោលភ្លើងធំៗបែបនេះ មានសសៃដែកត្រឹមតែ៥ទៅ៦លីអញ្ចឹងនោះទេ ហើយមិនដឹងថាត្រូវបច្ចេកទេសរឺខុសបច្ចេកទេសនោះទេ ដែលជាហេតុបង្កអោយរលំបាក់បែបនេះ តែប្រសិនជាសសៃដែកធំជាងនេះប្រហែលមិនបាក់ទាំងជំហរនោះទេ អាចតែរត្រេត និងជួយទប់បង្គោលនោះខ្លះ ក្នុងនោះប្រជាលរដ្ឋសំណូមពរអោយខាងអគ្គីសនីកម្ពុជាមួយបញ្ចាក់ផងថាបង្គោលនេះធ្វើត្រូវស្តង់ដារឺខុសស្តង់ដា ព្រោះប្រជាពលរដ្ឋឃើញបែបនេះគឺមានការភិតភ័យដោយលើកនេះសង្កត់លើរថយន្តខ្លាចតែលើកក្រោយសង្កត់លើមនុស្ស រួមទាំងសាលារាជធានាភ្នំពេញសូមមេត្តាជួយចុះកាត់នៅមែកឈើធំៗមួយចំនួននៅតាមដងផ្លូវផង ព្រោះខែនេះជាដល់រដូវភ្លៀងហើយ ដូច្នេះដើមឈើធំធំងាយនិងត្រូវខ្យល់កន្រ្តាក់បកបោកធ្វើអោយរលំ៕

អត្ថបទ ៖មុនី ឌីយ៉ាម៉ង់