កាកសំណល់យុទ្ធភ័ណ្ឌ និងអាវុធគីមី បន្សល់ទុកពីសម័យសង្គ្រាម នៅតែបង្កបញ្ហាប្រឈម និងគ្រោះថ្នាក់ដល់ពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេ សនិងសហប្រត្តិបត្តិការអន្តរជាតិ និងជាអនុប្រធានអាជ្ញាធរជាតិអាវុធគីមី ថ្លែងថា កាកសំណល់គ្រាប់មីនយុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះ និងអាវុធគីមី បន្សល់ទុកពីសម័យសង្គ្រាម នៅតែបង្កបញ្ហាប្រឈម និងគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម អ៊ុច បូររិទ្ធ ថ្លែងដូច្នេះក្នុងឱកាសដែលលោករួមជាមួយ ឧត្តមសេនីយ៍ឯក ក្រូច បុរី អគ្គលេខាធិការស្តីទីអាជ្ញាធរទប់ ស្កាត់អាវុធគីមីនុយក្លេអ៊ែរ ជីវសាស្ត្រ វិទ្យុសកម្មតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញបិទសិក្ខាសាលាថ្នាក់ជាតិ លើគម្រោងលេខ ៦១ របស់សហភាពអឺរ៉ុបស្តីពី "ការគ្រប់គ្រងសារធាតុគីមី និងកាកសំណល់ពាក់ព័ន្ធនៅតំបន់អាស៊ីអាគ្នេយ៍ "(ហៅកាត់ថា SE ACHEM) នារសៀលថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ នេះ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ អះអាងយ៉ាងដូច្នេះថា"លើសពីនេះកាកសំណល់ គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងអាវុធ គីមី នៅមានបន្សល់ទុកលើទឹកដីកម្ពុជា និងជាបញ្ហាប្រឈម នឹងគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ បើទោះជាការបោសសំអាត កាកសំណល់ អាវុធយុទ្ធភ័ណ្ឌអស់ទាំងនេះ ដោយអាជ្ញាធរមានសមត្ថកិច្ចទទួលបានលទ្ធផលគួរជាទីមោទនៈនៅក្នុងរយៈកាលកន្លងមកយ៉ាងណាក៏ដោយ "។

ឯកឧត្តម អ៊ុច បូររិទ្ធ បន្តថា ប្រទេសជាតិ និងប្រជាជនកម្ពុជា ធ្លាប់ឆ្លងកាត់ភ្លើង សង្គ្រាម និងរបបប្រល័យពូជសាសន៍អស់រយៈ ពេលជាងពីរទសវត្សរ៍ ជាសង្គ្រាមពុំបានការពារផល ប្រយោជន៍ដ៏តិចតួច សម្រាប់ប្រជាជនកម្ពុជានោះទេ ផ្ទុយទៅ វិញបន្សល់ទុក្ខវេទនា ខ្លោចផ្សារកទីបំផុតគ្មាន ភាពខ្ទេចខ្ទាំស្នើសូន្យសុង នៅលើទឹកដីមាតុភូមិកម្ពុជា តែប៉ុណ្ណោះ។ ជាការគួរឱ្យកត់សំ គាល់នៅក្នុងមួយ រយៈ ពេលកន្លងមកនេះការប្រើប្រាស់អាវុធគីមី មានការកើន ឡើងគួរឱ្យព្រួយបារម្ភ ជាពិសេសការ វាយប្រហារនៅ Salisbu ry ប្រទេសអង់គ្លេស ប្រទេសស៊ីរី រហូតមកដល់បច្ចុប្បន្ន ស្ថិតនៅជាប្រធានបទ ដ៏ក្តៅគគុក ក្នុងការចោទប្រកាន់គ្នាទៅវិញ ទៅមករវាងប្រទេសធំៗមួយចំនួន និងការជជែកពិភា ក្សាគ្នាដ៏តឹងតែងនៅទីស្នាក់ការអង្គការហាមឃាត់អាវុធគីមី(OPCW) នៅទីក្រុងឡាអេ ប្រទេសហុល្លង់។

ឯកឧត្តម អ៊ុច បូររិទ្ធ បន្ថែមទៀតថា នៅកម្ពុជា អាជ្ញាធរជាតិអាវុធគីមី ជាស្ថាប័នប្រតិបត្តិធ្វើសកម្មភាពរុករកគ្រាប់ បែកគីមីដែលបន្សល់ ទុកពីសម័យសង្គ្រាមទសវត្ស(ឆ្នាំ១៩៦០ -១៩៧០) នៅបណ្តាខេត្តមួយចំនួនដូចជា: ខេត្តស្វាយរៀង ត្បូងឃ្មុំ និងមណ្ឌ លគិរី មានសារធាតុគីមីប្រភេទCSកម្រិតខ្ពស់ធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ។
ក្រៅពីនោះអាជ្ញាធរជាតិអាវុធគីមី បានចាត់កម្លាំងចុះផ្សព្វផ្សាយច្បាប់ស្តីពី ការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវ សាស្ត្រ និងវិទ្យុសកម្ម តាមបណ្តាខេត្តដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងចំណុះខេត្តនីមួយៗ និងបានចុះហ្វឹកហ្វឺនតាមបណ្តាកងឯកភាពចំណុះឱ្យយោធភូមិភាគ អគ្គបញ្ជាការដ្ឋានពីប្រតិបត្តិការ ឆ្លើយតបឧប្បត្តិហេតុបង្កឡើង ដោយអាវុធគីមី ជីវ សាស្ត្រ វិទ្យុសកកម្ម និងអាវុធនុយក្លេអ៊ែរ (CBRN)៕
ដោយ៖ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation