រដ្ឋបាលរាជធានីភ្នំពេញបង្ហាញពិព័ពរណ៍រូបភាពរយៈពេល៤០ឆ្នាំរបស់រាជធានីភ្នំពេញ
| ព័ត៌មានជាតិ
SHARE

រដ្ឋបាលរាជធានីភ្នំពេញបង្ហាញពិព័ពរណ៍រូបភាពរយៈពេល៤០ឆ្នាំរបស់រាជធានីភ្នំពេញ ដើម្បីបង្ហាញអោយប្រជាពលរដ្ឋនិងភ្ញៀវបរទេសបានស្វែងយល់ពីការវិវឌ្ឍរបស់រាជធានីភ្នំពេញចេញពីបាតដៃទទេ ហើយមានការអភិវឌ្ឍន៍រីកចំរើនមកដល់សព្វថ្ងៃនេះ។


រូបភាពភាពជាច្រើនផ្ទាំងដែលពិពណ៌នាអំពីស្ថានភាពរាជធានីភ្នំពេញ ក្នុងរយៈពេល៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០១៩នេះត្រូវបានដាក់បង្ហាញជាសាធារណៈប្របតាមដងទន្លេសាប នៅលើផ្លូវថ្មើរជើងក្រោយសាលសន្និសីទចតុមុខ នារសៀលថ្ងៃទី១ខែធ្នូ ឆ្នាំ២០១៩ ដែលមានមនុស្សម្នាចូលទស្សនាយ៉ាងច្រើនកុះករ។ពិព័រណ៍រូបភាពនេះ ត្រូវបានផ្សព្វផ្សាយដើម្បីអបអរសាទរ ក្នុងឱកាសដែររាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ រៀបចំ មហាសន្និបាតសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ខែធ្នូឆ្នាំ ២០១៩។


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន អោយដឹងថា ពិព័រណ៍រូបភាពនេះនឹងធ្វើអោយមហាជនបានយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកសន្តិភាព និងការស្ថាបនារាជធានីភ្នំពេញ ព្រមទាំងប្រទេសកម្ពុជាទាំងមូលបានយ៉ាងល្អស្រស់ឆើតឆាយ ចេញពីបាតដៃទទេក្រោយភ្នក់ភ្លើង សង្គ្រាម។


ឯកឧត្តម ព្យែរ ប៊ៃយ៉េ ( Pierre Baillet) លេខាធិការអចិន្ត្រៃយ៍នៃសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)បានកោតសរសើររាជធានីភ្នំពេញ ថារៀបចំពិព័រណ៍រូបភាពនេះបានល្អ ដើម្បីអោយប្រជាពលរដ្ឋនៅតែចងចាំពីការដឹកនាំដល់ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលធ្វើអោយទីក្រុងនេះមានការអភិវឌ្ឍរីកចំរើនគួរកត់សម្គាល់។ ឯកឧត្តមបានបញ្ជាក់ថា រាជធានីភ្នំពេញនឹងក្លាយជាទីក្រុងគំរូសម្រាប់សមាជិកទីក្រុងអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)នៅទ្វីបអាហ្រិកដើម្បីអនុវត្តតាម។


សូមបញ្ជាក់ថា ពិព័រណ៍រូបភាពរយៈពេល៤០ឆ្នាំរបស់រាជធានីភ្នំពេញនេះ ត្រូវបានសម្រិតសម្រាំងរូបភាពរហូតដល់ជាង២ពាន់សន្លឹក ដែលបានមកពីក្រុមផលិតករថតរូបកម្ពុជា និងបរទេស។


គួរំលឹកផងដែរថា នៅរសៀលថ្ងៃទី១ខែធ្នូនេះ រដ្ឋបាលរាជធានីភ្នំពេញនិងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានរួមគ្នាសម្ពោធឧបករណ៍កម្សាន្តសំរាប់កុមារនិងឧបករណ៍ហាត់ប្រាណសំរាប់ប្រជាពលរដ្ឋប្រើប្រាស់ នៅសួនព្រះនាងប្រាជ្ញាបារមី ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដើម្បីជាប្រយោជន៍ដល់ប្រជាជននិងសង្គមជាតិ៕
អត្ថបទ​៖ម៉ៅ នរិទ្ធិយ៉ា​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation