ជប៉ុន ដាក់យុទ្ធសាស្រ្តវិនិយោគអភិវឌ្ឍន៍ផ្ទះស្នាក់នៅ និងកន្លែងកម្សាន្តនៅខេត្តមណ្ឌលគិរី
| ព័ត៌មានជាតិ
SHARE

ក្រុមហ៊ុនជប៉ុន ECC Real Estate សម្រេចចុះកិច្ចព្រមព្រៀងវិនិយោគ ជាមួយនិងក្រុមហ៊ុនរបស់ខ្មែរ VichetDara Enterprise ដើម្បីវិនិយោគ និងអភិឌ្ឍន៍លើវិស័យអលនទ្រព្យសង់ផ្ទះស្នាក់នៅ និងកន្លែងកម្សាន្តប្រណិតៗ នៅខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជា។

គម្រោងអភិវឌ្ឍន៍នេះ កំពុងតែសាងសង់ផ្ទះស្នាក់នៅជាច្រើនល្វែង ដើម្បីផ្តល់ជូនដល់អតិថិជនដែលចង់បានលំនៅឋានតម្លៃសមរម្យ និងទិញទុកស្នាក់នៅពេលចូលនិវត្តន៍ទៅ។

លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុន Vichet Dara Enterprise ឲ្យដឹងថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅរាជធានីភ្នំពេញ ក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍលើវិស័យអលចនទ្រព្យ និងរួមចំណែកក្នុងការផ្តល់ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតលំនៅឋាននៅខេត្តមណ្ឌលគិរី ហើយក្រុមហ៊ុនជប៉ុននេះ មានបំណងធំ ក្នុងការជួយដល់ប្រជាជនកម្ពុជា ជាពិសេស ផ្តល់ជូនដល់មន្រ្តីរាជការ ដែលចង់បានផ្ទះស្នាក់នៅ (second house)។ការចាប់ដៃគូរជាមួយក្រុមហ៊ុនជប៉ុននេះ ជាការរួមចំណែកយ៉ាងធំក្នុងសង្គមកម្ពុជា ជាពិសេសការជួយដល់មន្រ្តីរាជការ ដែលខ្វះខាតលំនៅឋាន ដូច្នោះ ការវិនិយោគនេះក្រុមហ៊ុននឹងផ្តោតលើទីតាំងសំខាន់ៗនៅខេត្តចំនួន ២ គឺខេត្តមណ្ឌលគីរី និងនៅទីក្រុងបាវិតខេត្តស្វាយរៀង។

យោងតាមកិច្ចព្រមព្រៀងវិនិយោគដែលបានចុះកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ក្រុមហ៊ុនទាំងពីរខាងលើ នឹងរៀនចំផែនការអភិវឌ្ឍន៍ជាកន្លែងកម្សាន្តនៅខេត្តមណ្ឌលគិរី សម្រាប់ជនជាតិជប៉ុនចូលនិវត្តន៍ និងកន្លែងលំហែកម្សាន្តពេលចាសជរា។ ហើយការសម្រេចអភិវឌ្ឍន៍នៅតំបន់នេះ ដោយសារក្រុមហ៊ុនមើលឃើញថា ខេត្តមណ្ឌលគិរី ជាខេត្តមួយ ដែលមានទេសភាពស្រស់ស្អាត និងខ្យល់អាកាសបរិសុទ្ធល្អ មានអ៊ុកស៊ីសែនល្អ ហើយទៅថ្ងៃខាងមុខទៀត នឹងមានក្រុមហ៊ុនអភិវឌ្ឍជាច្រើនមកវិនិយោគនៅតំបន់នេះ។

បើតាមជំនាញអចលនទ្រព្យ បានឲ្យដឹងថា ទីតាំងអភិវឌ្ឍន៍នៅខេត្តមណ្ឌលគិរី ជាខេត្តដែលអំណោយផលសម្រាប់ផ្ទះលំហែកាយ និងបានវិនិយោគសមស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ប្រជាពលរដ្ឋមានលទ្ធភាពអាចទិញលំនៅឋានបានផងដែរ ដើម្បីផ្លាស់ប្តូភាពស៊ីវិវិល័យ និងការរស់នៅជាមួយធម្មជាតិបែបរូមែនទិច៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation