ព័ត៌មានជាតិ

ជនជាតិចិន០៨នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តចាប់ខ្លួនពាក់ព័ន្ធប្រើអំពើហឹង្សា ទៅលើជនជាតិចិនដូចគ្នា

image

(ខេត្តព្រះសីហនុ)៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់ខ្លូនជនជាតិចិនចំនួន ០៨នាក់ ខណៈពេលក្រុមជនជាតិចិនទាំងនោះ បានប្រើអំពើហឹង្សា វាយតប់គ្នាទៅលើជនរងគ្រោះជាជនជាតិដូចគ្នាបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ដោយសាតែរឿងជំពាក់លុយ ។

ហេតុការនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង៥ល្ងាច ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរ ផ្ទះសំណាក់ ងី ឆែ ស្ថិតនៅ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។

ពាក់ព័ន្ធនឹងករណីខាងលើនេះបើតាមប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមជនសង្ស័យជនជាតិចិនបានអង្គុយផឹកស៊ី យ៉ាងសប្បាយ ក្អាកក្អាយប៉ុន្តែក្រោយមកមិនដឹងជាមានមូលហេតុអីក៏ស្រាប់ឃើញពួក គេជាច្រើននាក់បានព្រួតវាយបុរសម្នាក់ជាជនជាតិចិនដូចគ្នាយ៉ាងខ្លាំង ធ្វើឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ហើយជនរងគ្រោះក៏បានព្យាយាមរត់គេចចេញពីរក្រុមជនដៃដល់ស្រែកឲ្យគេជួយ រត់រហូត​ទៅដល់ចំណុចហាង លក់ឡាន ហឹងថៃ ស្ថិតនៅក្រុម១៥ ភូមិ០២ សង្កាត់០៤ ក្រុង​​ព្រះសីហនុ ក៏ត្រូវបានប្រជាពលរដ្ឋជួយ និង ប្តឹង​សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឲ្យជួយអន្តរាគមន៏។

ភ្លាមៗជនដែលពាក់ព័ន្ធប្រើអំពើហឹង្សាទៅលើជនរងគ្រោះត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ធ្វើការចាប់​ឃាត់ខ្លូននាំយកទៅទីបញ្ជារកងរាជអាវុ​ហត្ថ​ខេត្តដើម្បីធ្វើការសាកសួរ និងដកហូតនៅសម្ភារៈមួយចំនួនរួមមាន ទូរស័ព្ទ១០គ្រឿង អាយកូម១ អាវុធម៉ាកបេអាតាបាញ់ខ្យល់១ដើម រថយន្តម៉ាក់ RANGE ROVER​ពណ៍ខ្មៅ១គ្រឿង។

បើតាមការឲ្យដឹងពីលោក​ ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបញ្ជាក់ថា ចំពោះជនសង្ស័យខាងលើក្រោយពីការសាកសួទៅបើរកឃើញថាអ្នកគ្មានពាក់ព័ន្ធគឺដោះលែងទៅវិញ តែជនដៃដល់នឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនិតីវិធីនៃច្បាប់៕