មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសខណៈដែលហ្វីលីពីនត្រៀមខ្លួនសម្រាប់ព្យុះទីហ្វុងកាំមូរី (Kammuri)
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមមន្ត្រីហ្វីលីពីនបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសពីលំនៅដ្ឋាននៅក្នុងកោះលូហ្សុន (Luzon) នៅមុនពេលព្យុះទីហ្វុងកាំមូរី (Kammuri) ធ្វើដំណើរមកដល់។

រដ្ឋាភិបាលក្នុងតំបន់បានអំពាវនាវឲ្យមានការជម្លៀសនៅតំបន់រងគ្រោះក្នុងភាគអាគ្នេយ៍កោះលូហ្សុន (Luzon) ដើម្បីជាការត្រៀមសម្រាប់ព្យុះទីហ្វុងដ៏មានឥទ្ធិពលនោះដែលត្រូវបានគេរំពឹងថានឹងធ្វើដំណើរមកដល់នៅរវាងយប់ថ្ងៃចន្ទនិងព្រឹកថ្ងៃអង្គារ។

យោងតាមសេវាភូគព្ភសាស្ត្រហ្វីលីពីន, ព្យុះកាំមូរី (Kammuri) មានល្បឿនខ្យល់ជាមធ្យម១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះបានខិតជិតមកដល់ខណៈដែលប្រទេសហ្វីលីពីនកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា Sea Games លើកទី៣០ ហើយការប្រកួតកីឡាមួយចំនួនត្រូវបានពន្យារពេលដោយសារការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation