សភាអ៊ីរ៉ាក់អនុម័តសំណើលាឈប់របស់នាយករដ្ឋមន្ត្រីដោយសារការតវ៉ាប្រឆាំងរដ្ឋាភិបាលកំពុងបន្ត
| ព័ត៌មានអន្តរជាតិ
SHARE

ទូរទស្សន៍របស់រដ្ឋក្នុងប្រទេសអ៊ីរ៉ាក់បានរាយការណ៍នៅថ្ងៃចន្ទនេះថាសភាអ៊ីរ៉ាក់បានអនុម័តសំណើលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក អាឌែល អាប់ឌុលម៉ាឌី (Adel Abdul Mahdi) ក្នុងគ្រាដែលការធ្វើបាតុកម្មនៅតែបន្តកើតមាននៅទូទាំងប្រទេស។

សមាជិកសភាអ៊ីរ៉ាក់បានបោះឆ្នោតយល់ព្រមលើសំណើលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បន្ទាប់ពីបានអានលិខិតលាលែងរបស់លោកនៅក្នុងកិច្ចប្រជុំវិសាមញ្ញ។ ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់រូបនេះបានធ្វើឡើងជាងមួយឆ្នាំបន្ទាប់ពីលោកបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីខែតុលាឆ្នាំ២០១៨។

យោងតាមប្រធានសភាអ៊ីរ៉ាក់, ប្រធានាធិបតីអ៊ីរ៉ាក់នឹងតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីស្របតាមរដ្ឋធម្មនុញ្ញរបស់អ៊ីរ៉ាក់។ នាយករដ្ឋមន្ត្រីដែលត្រូវបានតែងតាំងថ្មីមានពេល៣០ថ្ងៃដើម្បីបង្កើតគណៈរដ្ឋមន្ត្រីនិងបញ្ជូនឈ្មោះទៅឲ្យសភាដើម្បីអនុម័ត។

ការធ្វើបាតុកម្មទ្រង់ទ្រាយធំបានបន្តធ្វើឡើងនៅក្នុងរដ្ឋធានីបាកដាដ និងទីក្រុងផ្សេងៗទៀតក្នុងភាគកណ្ដាល និងខាងត្បូងអ៊ីរ៉ាក់ចាប់តាំងពីដើមខែតុលាមកដោយទាមទារឲ្យមានការកែទម្រង់គ្រប់ជ្រុងជ្រោយ, ធ្វើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ, ធ្វើឲ្យប្រសើរឡើងសេវាសាធារណៈ និងបង្កើតឱកាសការងារឱ្យកាន់តែច្រើនថែមទៀត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation