សាកសពទាហានបារាំង១៣ដែលស្លាប់នៅម៉ាលីត្រូវបានបញ្ជូនទៅដល់បារាំង
| ព័ត៌មានអន្តរជាតិ
SHARE

សាកសពទាហានបារាំង១៣នាក់ដែលបានបាត់បង់ជីវិតក្នុងប្រទេសម៉ាលីត្រូវបានបញ្ជូនទៅដល់ប្រទេសបារាំងវិញហើយកាលពីថ្ងៃអាទិត្យ ។ទាហានទាំង១៣នាក់បានបាត់បង់ជីវិតកាលពីថ្ងៃចន្ទសប្ដាហ៍មុននៅពេលដែលឧទ្ធម្ភាគចក្រ២គ្រឿងបានបុកគ្នាក្នុងពេលកំពុងបំពេញប្រតិបត្តិការប្រឆាំងក្រុមភេរវកម្មនៅក្នុងប្រទេសម៉ាលី។

រហូតមកដល់ពេលនេះមូលហេតុនៃសោកនាដកម្មនេះនៅមិនទាន់ដឹងនៅឡើយទេ។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសថាការស្លាប់របស់ទាហានបារាំងទាំង១៣រូបនោះគឺជាការបាត់បង់ជីវិតទាហានបារាំងច្រើនបំផុតក្នុងពេលតែមួយនៅក្នុងពេលបំពេញបេសកកម្មចាប់តាំងពីបារាំងបានចូលអន្តរាគមន៍ក្នុងប្រទេសម៉ាលីចាប់តាំងពីឆ្នាំ២០១៣មក។

ប្រទេសបារាំងបច្ចុប្បន្ននេះមានទាហានជាង៤ពាន់៥រយនាក់ដែលកំពុងបំពេញបេសកកម្មប្រយុទ្ធប្រឆាំងក្រុមបះបោរនៅក្នុងតំបន់សាហែល (Sahel) ជាកន្លែងដែលអំពើហិង្សាបានកើនឡើងយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា (al Qaeda) និងក្រុមរដ្ឋអ៊ីស្លាម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation