ផ្នូរបុរាណជាច្រើនក្នុងសម័យរាជវង្សថាងត្រូវបានគេជីកគាស់នៅតំបន់ស៊ីនជាំង
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមបុរាណវិទូចិនបានជីកគាស់ទីតាំងមួយមានផ្នូរបុរាណជាង១០០ដែលមានអាយុកាលតាំងពីសម័យរាជវង្សថាង(ឆ្នាំ៦១៨-៩០៧)នៅក្នុងតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រភាគពាយព្យប្រទេសចិនកាលពីពេលថ្មីៗនេះ។

ការរកឃើញបែបនេះគឺជាលើកទី១ហើយនៅក្នុងទីក្រុងហាមី (Hami) ភាគខាងកើតតំបន់ស៊ីនជាំង។ ក្រុមបុរាណវិទូបានរកឃើញទីតាំងនោះកាលពីខែកក្កដា ហើយមកទល់ពេលនេះបានជីកគាស់ផ្នូរចំនួន៦២ដែលមា
នការរចនាឡើងខុសៗគ្នា។

វត្ថុបុរាណរួមមានថូធ្វើពីឥដ្ឋ, កាក់មាសនិងប្រាក់និងកញ្ចក់ស្ពាន់ត្រូវបានគេជីករកឃើញនៅទីតាំងនោះដែលបច្ចុប្បន្នត្រូវបានគេដាក់បញ្ចូលជាតំបន់ប្រវត្តិសាស្ត្រដ៏សំខាន់និងស្ថិតក្រោមការការពារជាពិសេស។ ក្រុមបុរាណវិទូក៏បានរកឃើញទីតាំងប្រាសាទបុរាណនិងឃ្លាំងទំនិញដែលស្ថិតក្នុងដើមសម័យយុគសំរឹទ្ធនៅក្បែរទីតាំងផ្នូរបុរាណនោះផងដែរ។

អ្នកស្រាវជ្រាវម្នាក់បាននិយាយថា ពួកគេបានរកឃើញទីតាំងថ្មីៗជាង១២កន្លែងដែលមានអាយុកាល៤ពាន់ឆ្នាំមុនរហូតដល់សម័យរាជវង្សឈីង(ឆ្នាំ១៦៣៦-១៩១២)។ ការរកឃើញទាំងនេះបានធ្វើឲ្យទីក្រុងហាមី (Hami) កាន់តែមានភាពល្បីល្បាញផ្នែកវប្បធម៌និងប្រវត្តិសាស្ត្រ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation