នំគ្រួកនិងបាញ់ឆែវសាមគ្គីត្រូវបានប្រជាពលរដ្ឋក្នុងឃុំកោះសូទិនទទួលទានរួមគ្នាដើម្បីអបអរសាទរខួបអនុស្សារីយ៍លើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា
| ព័ត៌មានជាតិ
SHARE

(កំពង់ចាម) ៖ ដើម្បីជាការចងចាំនិងចូលរួមអបអរសាទរខួបអនុស្សារីយ៍លើកទី៤១ទិវាកំណើត រណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ១៩៧៨ ២ធ្នូ២០១៩ ស្ថិតនៅក្នុងសាលា ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមនៅថ្ងៃនេះដែរ ក្នុងនាមឯកឧត្តម ផុស  សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍និងជាប្រធានក្រុមការងារចុះជួយឃុំកោះសូទិនរួមទាំងក្រុមការងារគឺបានរៀបចំចាក់នំគ្រួកនិងបាញ់ឆែវ សាមគ្គីដើម្បីធ្វើការទទួលទាន រួមគ្នាប្រកបដោយភាពជឿជាក់ សាមគ្គីភាពគ្នា ស្ថិតនៅក្រោម ដំបូលសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។

នៅក្នុងឱកាសប្រារព្ធខួបអនុស្សារីយ៍លើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជានេះដែរឯកឧត្តម ផុស សុវណ្ណក៏បានលើកឡើងពីប្រទេសកម្ពុជាក៏ ដូចជា ប្រជាជនទាំងអស់បានរងទុក្ខវេទនា និង ស្លាប់បាត់បង់ជីវិតជាបន្តបន្តាប់នៅក្នុងដំណាក់កាល ដែលប្រទេសមានសង្គ្រាម។ប៉ុន្តបច្ចុបប្បន្ននេះប្រទេសកម្ពុជាយើងបានរីកចម្រើនស្ទើរគ្រប់វិស័យមានទាំងផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ អាគារខ្ពស់ៗជាដើម និងមានសុខសន្តិភាព ដែលអាចប្រជាពលរដ្ឋមានឱកាស ប្រកបមុខរកស៊ី ធ្វើការ និងដើរកំសាន្តសប្បាយរីករាយ ក្រោមដំបូលសុខសន្តិភាព។ឯកឧត្តមបានលើកឡើងទៀតថាកាលពីសម័យមុនប្រទេសកម្ពុជាយើងឃើញតែក្បាលខ្មោច ក្បាលគ្រាប់ នៅតាមផ្លូវវាលស្រែនិងបានបន្សល់ ទុករហូតមកដល់សព្វថ្ងៃ។

ឯកឧត្តម ផុស សុវណ្ណ ក៏បានក្រើនរំលឹក ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង សាមគ្គី នាំមកនូវភាគជោគជ័យ ចេះស្រឡាញ់គ្នា និងនាំគ្នាថែរក្សា សុខ សន្តិភាពដែលយើងកំពុងមាន និងបន្តជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងត្រូវចូលរួមអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនបន្តទៀត។

បន្ទាប់ពីលោកស្រីមេឃុំកោះសូទិន បានអាននូវសុន្ទរកថារបស់សម្តេចអគ្គមហា ពញ្ញាចក្រីហេងសំរិន ប្រធានរដ្ឋសភាព ប្រធានកិត្តិយសគណៈបក្សប្រជាជនកម្ពុជា និងជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាក្នុងឱកាសមីទ្ទីញមហាជន អបអរសារទខួបអនុស្សារីយ៍លើកទី៤១ និងទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិ កម្ពជា២ធ្នូ១៩៧៨២ធ្នូ២០១៩រួចមកតំណាងប្រជាពលរដ្ឋបានលើកឡើងថាមានរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជាថ្ងៃទី០២ធ្នូ១៩៧៨ទើបមានថ្ងៃ៧មករាឆ្នាំ១៩៧៩មានថ្ងៃ៧មករា១៩៧៩ទើបមានថ្ងៃនេះជាបន្តបន្ទាប់ រហូតមកដល់ប្រទេសមានសុខសន្តិភាពការអភិវឌ្ឍន៍នោះ ក៏ដោយសារមានគណៈបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសដែលជានិច្ចកាល គណៈបក្ស ថ្នាក់ដឹកនាំគណៈបក្សតែងតែនៅជាមួយប្រជាជន ជួយប្រជាជន ការពារឯករាជ្យជាតិ បូរណភាពទឹកដី រក្សាសុខសន្តិភាព និងប្រជាធិបតេយ្យ៕ដោយ៖ហ៊ាង ថាច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation