សិស្សានុសិស្សវិទ្យាល័យសំពៅលូន  ដួលសន្លប់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន 
| ព័ត៌មានជាតិ
SHARE

(បាត់ដំបង) ៖ សិស្សានុសិស្សថ្នាក់ទី១១និងទី១២ នៃវិទ្យាល័យសំពៅលូន ចំនួន៣១នាក់ ក្នុងនោះមានប្រុសម្នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ដោយអការៈភ័យរន្ធត់ ដែលបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩  ហើយត្រូវបានលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស បានដឹកនាំយកទៅសង្រ្គោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

តាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត មាស ម៉ៃសាក់ ប្រធានការិយាល័យស្រុកប្រតិបតិ្តសំពៅលូន បានឲ្យដឹងថា ដំបូងឡើយ នៅពេលដែលសិស្សានុសិស្សជិតចូលរៀនហើយនោះ មានសិស្សសាលាម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យពួកគេ ដែលបានទៅចោមរោមមើល ក៏មានការភ័យរន្ធត់តៗគ្នា រួចហើយក៏បានទៅជាដួលសន្លប់ព្រមៗគ្នាជាបន្តបន្ទាប់ ។

លោកវេជ្ជបណ្ឌិត មាស ម៉ៃសាក់ បានបញ្ជាក់បន្ថែមទៀតថា ចំពោះអាករៈរបស់ពួកគេ តាមការពិនិត្យជាក់ស្តែងមានភាព ហេវហត់ អស់កម្លាំង ឆ្អិតរមួល ពិសេសគឺខ្វះជាតិស្ករ ហើយក្នុងចំណោមនោះសិស្សខ្លះបានវិលត្រឡប់ទៅកាន់លំនៅដ្ឋាន ខ្លួនវិញជាបន្តបន្ទាប់ផងដែរ នៅឡើយចំនួន១០នាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាលដោយមានការដាក់សេរ៉ូមនៅឡើយ  ។

លោកវេជ្ជបណ្ឌិត មាស ម៉ៃសាក់ បានណែនាំនិងផ្តាំផ្ញើរដល់ក្មួយៗសិស្សានុសិស្សបន្ថែម ថា ការរៀនសូត្រត្រូវតែខំប្រឹង រៀនហើយ តែក្នុងនោះត្រូវតែគិតគូរពីបញ្ហាសុខភាពខ្លួនឯងផងដែរ  ត្រូវគេងកុំឲ្យជ្រុលម៉ោង របបហូបចុកឲ្យបានគ្រប់គ្រាន់ ពិសេសកុំមើលទូរស័ព្ទច្រើនពេក ដោយធ្វើយ៉ាងណារកពេលវេលាសម្រាប់ការសម្រាកផងដែរ ។ 

សូមបញ្ជាក់ថា ចំពោះសិស្សានុសិស្ស ក្នុងស្រុកសំពៅលូនការដួលសន្លប់បែបនេះមានចំនួន ២លើកមកហើយ  លើកទី១នៅឆ្នាំ២០១៧ និងលើកទី២នៅចុងឆ្នាំ២០១៩៕ដោយ៖ឡាច សុគន្ធារី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation