ចិនផ្អាកមិនឲ្យយន្តហោះចម្បាំងនិងនាវារបស់យោធាអាមេរិកធ្វើដំណើរទស្សនកិច្ចទៅហុងកុង
| ព័ត៌មានអន្តរជាតិ
SHARE

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា រដ្ឋាភិបាលចិនបានសម្រេចផ្អាកមិនឲ្យយន្តហោះចម្បាំងនិងនាវារបស់យោធាអាមេរិកធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហុងកុងចាប់ពីថ្ងៃចន្ទនេះតទៅ។

លោកស្រី ហួ ជុនយីង (Hua Chunying) បានប្រកាសបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាដើម្បីឲ្យសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅហុងកុងក្លាយជាច្បាប់ពេញលេញ។

លោកស្រី ហួ បានបន្តថា ប្រទេសចិនក៏នឹងដាក់ទណ្ឌកម្មប្រឆាំងនឹងអង្គការក្រៅរដ្ឋាភិបាលរបស់អាមេរិកមួយចំនួនផងដែរ។ លោកស្រីបានអំពាវនាវឲ្យអាមេរិកកែប្រែកំហុសរបស់ខ្លួននិងបញ្ឈប់ការប្រើពាក្យសម្តីនិងសកម្មភាពណាមួយដើម្បីជ្រៀតជ្រែកចូលកិច្ចការហុងកុងនិងកិច្ចការផ្ទៃក្នុងផ្សេងទៀតរបស់ចិន។

លោកស្រីបានបន្ថែមថា ភ័ស្តុតាងជាច្រើនបានបង្ហាញថាអង្គការក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធបានគាំទ្រក្រុមប្រឆាំងប្រទេសចិននៅហុងកុងតាមមធ្យោបាយផ្សេងៗ, ញុះញង់ឲ្យពួកគេបង្កសកម្មភាពហិង្សាជ្រុលនិយមនិងអុជអាលឲ្យកងកម្លាំងហុងកុងធ្វើសកម្មភាពប្រឆាំងប្រទេសចិន។ ដូច្នេះពួកគេត្រូវតែទទួលយកលទ្ធផលនៃអ្វីដែលពួកគេបានធ្វើ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation