មន្ទីរសាធារណៈការខេត្តរតនគិរីស្ថាបនាផ្លូវលេខ៣៧៨៩ ពីរចំណុចក្នុងស្រុកអណ្ដូងមាស
| ព័ត៌មានជាតិ
SHARE


ខេត្តរតនគិរី ៖ ផ្លូវលេខ៣៧៨៩ ស្ថិតក្នុងភូមិលូម ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី ត្រូវបានមន្ទីរសាធារណៈការខេត្ត កំពង់ស្ថាបនាហើយ បន្ទាប់ពីផ្លូវនេះរងការខូចខាតកាលពីរដូវវស្សា តាមចំណុចមិនទាន់ស្ថាបនារួច។
បើតាមការឲ្យដឹងពីលោក សាយ មៀន ប្រធានស្ដីទី នៃមន្ទីរសាធារណៈការ បានឲ្យអ្នកសារព័ត៌មានដឹងថា ផ្លូវដែលកំពង់ស្ថាបនានេះ ជាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST មាន២កន្លែង ទី១ មានប្រវែង៥០០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងមួយកន្លែងទៀតមានប្រវែង៣៧០ម៉ែត្រ ទទឹង៧ម៉ែត្រ ជាគម្រោងថវិការ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល។

លោកប្រធានមន្ទីរស្ដីទី ក៏សំណូមពរដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះ សូមមេត្តាចូលរួមជួយថែរក្សាផ្លូវ ជាពិសេសគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយលោក ក៏សំទោសដល់ប្រជាពលរដ្ឋផងដែរ ចំពោះផ្លូវខូចនៅរដូវវស្សា ហើយលំបាកក្នុងការធ្វើដំណើរ ដោយរដូវវស្សាខាងមន្ទីរមិនអាចធ្វើការជួលជុលបាន។

បើទោះជាយ៉ាងណា នៅបំណាច់ភ្លៀងធ្លាក់ រដូវរស្សានេះ មន្ទីរសាធារណៈការខេត្តរតនគិរី បានខិតខំយ៉ាងសកម្ម ក្នុងការជួសជុលកែលម្អផ្លូវ ដែលរងការខូចខាតពីជនន់ទឹកភ្លៀងនៅរដូវវស្សា ព្រមទាំងកាត់តផ្លូវខូច និងស្ថាបនាផ្លូវថ្មីជាបន្តបន្ទាប់ ធ្វើឲ្យប្រជាពលរដ្ឋមានការរីករាយសប្បាយចិត្តយ៉ាងខ្លាំងក្នុងការធ្វើដំណើរ និងដឹកកសិផល ជាកាត្តាសំខំខាន់ កាត់បន្ថយក្នុងការចំណាយថវិការ របស់ពួកគាត់ផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation